ប្រតិភូនៃទីម័រខាងកើតស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច និងគំរូអភិវឌ្ឍរបស់រដ្ឋបាលខេត្តព្រះសីហនុសម្រាប់ត្រៀមចូលអាស៊ាន

ដោយៈ ម៉ាណា

    ព្រះសីហនុៈ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសំដែងការគួរសម ជាមួយប្រតិភូក្រុមអនាគតជាអ្នកដឹកនាំរបស់អាស៊ាន Futuru Lider Ba ASEAN (FLBA) ដឹកនាំដោយលោក អ៊ីស៊ីគែល ហ្វ័ររេរ៉ា (Ezequiel Ferreira) ដែលអញ្ជើញមកពី”សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត”។

ប្រតិភូប្រទេសទីម័រឡេស្តេមកទស្សនកិច្ច សិក្សាស្វែងយល់ក្នុងគោលបំណងស្វែងយល់ ពីសក្តានុពលសេដ្ឋកិច្ច និងជាពិសេសគំរូអភិវឌ្ឍន៍ របស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជាការត្រៀមខ្លួន សម្រា​ប់​សមាហរណកម្មអាស៊ានខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក អ៊ីស៊ីគែល ហ្វ័ររេរ៉ា (Ezequiel Ferreira) ប្រធានកម្មវិធី FLBA បានជម្រាបថា FLBAគឺជាគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត ដែលបានផ្តល់ការគាំទ្រ ដោយរដ្ឋាភិបាលទីម័រខាងកើត ដើម្បីរៀបចំអ្នកដឹកនាំជំនាន់ក្រោយរបស់ប្រទេស សម្រាប់សមាហរណកម្មរយៈពេលវែងទៅក្នុងអាស៊ាន។

កម្មវិធីនេះត្រូវបានដឹកនាំ ដោយអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ាន ក្នុងគោលបំណងរៀបចំអ្នកដឹកនាំជំនាន់ ក្រោយមកពីគ្រប់វិស័យនៃប្រទេសទីម័រ ដើម្បីទទួលខុសត្រូវចំពោះការអភិវឌ្ឍជាតិរយៈពេលវែងរបស់ប្រទេសទីម័រខាងកើតនៅក្នុងតំបន់អាស៊ាន។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពង់ បានទទួលស្វាគមន៍ប្រតិភូFLBA និងបានជម្រាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុ ការអភិវឌ្ឍសេដ្ឋកិច្ចលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ កសិ-ឧ្សាហកម្ម សំណង់ អចលនទ្រព្យ និងកំពង់ផែទឹកជ្រៅ។

លោកបន្តថា ខេត្តព្រះសីហនុ ជាតំបន់ប៉ូលអភិវឌ្ឍជាតិមួយដ៏សំខាន់នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលរាជរដ្ឋាភិបាល បានកំណត់ក្នុងផែនការរៀបចំដែនដីចក្ខុវិស័យឆ្នាំ២០៣០។ ការអភិវឌ្ឍខេត្កព្រះសីហនុនឹងធ្វើឡើងប្រកបដោយចីរភាព តាមរយៈការប្រែក្លាយទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌ​លកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌ​លឧស្សាហកម្ម ផលិតកម្មបច្ចេកទេសទំនើប ដែលមានសុខដុមនីយកម្មជាមួយបរិស្ថានរស់នៅល្អប្រសើរ។

ខេត្តព្រះសីហនុ ជាខេត្តមាត់ច្រក ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានអាកា​សយានដ្ឋានអន្តរជាតិ មានផ្លូវរត់វែងជាងគេក្នុងទូទាំងប្រទេស ដែលមានប្រវែង៣.៤០០ម៉ែត្រ មានកំពង់ផែសមុទ្រអន្តរជាតិ មានផ្លូវដែក និងជាពិសេសមានផ្លូវល្បឿនលឿន ដែលមានប្រវែង១៩០គ.ម តភ្ជាប់ទៅកាន់រាជធានីភ្នំពេញ។

ជាមួយគ្នានេះ ការវិនិយោគរបស់ក្រុមហ៊ុន AEON MALL Cambodia LOGIPLUS Co,LDT សាងសង់ឃ្លាំងស្តុបទំនិញលើផ្ទៃដី៣ហិកតា ជាភណ្ឌាគារគយ (Custom Bounded Warehouse) ក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ បានបង្ហាញពីការតភ្ជាប់នៃការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងជំនឿជាក់របស់លើសុខសន្តិភាព និងស្ថិរភាពរបស់ប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here