សំណួររសើបចំនួន៥ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាលើដំណើររៀបចំផែនការឆ្ពោះទៅឆ្នាំ២០៥០របស់កម្ពុជា

ដោយៈ ម៉ាល័យ

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល លោកវង្សី វិស្សុតឧបនាយ​ករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី បានលើកសំណួរសំខាន់ៗចំនួន៥ នៅក្នុងអង្គសិក្ខាសាលាលើការរៀបចំរបាយការណ៍ ដើម្បីឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៥០របស់កម្ពុជា។

សំណួរទាំងនោះរួមមាន៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. តើ​វិស័យ​អាទិភាព​អ្វីខ្លះ ​ដែលរដ្ឋាភិបាល​ត្រូវ​ផ្តោត​ក្នុង​រយៈពេល​ខ្លី​ ជាពិសេស ​ជាមួយ​នឹង​ធនធាន​មាន​កម្រិត​ ក្នុង​បរិបទ​​កម្ពុជា​បច្ចុប្បន្ន?

២. តើ​កម្ពុជាត្រូវធ្វើយ៉ាងដូចម្តេច ដើម្បី​ផ្លាស់ប្តូរ​ពីកំណើនសេដ្ឋកិច្ច ដែលពឹងផ្អែកលើការចូលរួមនៃកម្លាំងពលកម្ម ​ទៅជាកំណើន​សេដ្ឋកិច្ច ពឹងផ្អែក​លើ​ផលិតភាពការងារ​?

៣. តើវិស័យ និងអនុវិស័យអ្វីខ្លះ ដែលកម្ពុជាគួរទាក់ទាញ ដើម្បីជំរុញខ្សែសង្វាក់តម្លៃ ពីការផលិតពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើចំណេះដឹង និងនវានុវត្តន៍ក្នុងរយៈពេលមធ្យម ទៅរយៈពេលវែង?។

៤. តើកម្ពុជាគួរកសាងភាពធន់បានដោយរបៀបណា សម្រាប់ឆ្លើយតបនឹងការប៉ះទង្គិចរយៈពេលខ្លី ព្រមទាំងធន់នឹងហានិភ័យរចនាសម្ព័ន្ធរយៈពេលវែង ដូចជា ឌីជីថលភាវូបនីយកម្ម ស្វ័យប្រវត្តិកម្ម បញ្ញាសិប្បនិមិត្ម និងការប្រែប្រួលអាកាសធាតុ? និង

៥ តើជម្រើសគោលនយោបាយអ្វីខ្លះ ដែលកម្ពុជាគួរគិតគូរនិងអនុវត្ត ដើម្បីសម្រេចឱ្យបាននូវបរិយាប័ន្ន សម្រាប់គ្រប់ស្រទាប់វណ្ណៈប្រជាជនកម្ពុជា?។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានដឹកនាំកិច្ចពិភាក្សា ផ្លាស់ប្ដូរមតិយោបល់  និងទស្សនៈ យ៉ាងផុសផុលលើប្រធានបទ ៣ សម្រាប់កម្ពុជាដូចជា៖

ទី១ ផលិតភាព ដោយកម្ពុជាត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីបង្កើនផលិតភាព

ទី២ ការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយកម្ពុជាត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីបង្កើនគុណភាពអប់រំ និងជំនាញ។

ទី៣ ការចាប់ផ្តើមប្រើបច្ចេកវិទ្យា ដោយសារការប្រើប្រាស់បច្ចេកវិទ្យា នៅមានកម្រិតទាបទាំងក្នុងវិស័យសាធាណៈ និងឯកជន ហើយកម្ពុជាគួរលើកទឹកចិត្ដ និងមានវិធានការខ្លះសម្រាប់គាំទ្រ​។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងថា សិក្ខាសា​លា​នេះគឺមានសារៈសំខាន់ សម្រាប់ការពិភាក្សា និងផ្លាស់ប្តូរយោបល់ ក៏ដូចជា ជាធាតុចូលសម្រាប់ការរៀបចំ របាយការណ៍ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ការរៀបចំរបាយការណ៍នេះ គួរផ្តោតលើការវិភាគអំពីភាពខ្លាំង និងភាពខ្សោយ គោលនយោបាយអាទិភាព ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដែលទាមទារនូវការកំណត់ឱ្យបានច្បាស់លាស់ នូវផែនការសកម្មភាពដែលត្រូវអនុវត្តន៍ យន្តការស្ថាប័ន និងលទ្ធផលរំពឹងទុក។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here