ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនប្រេងបារាំង Total Energies ដែលកំពុងពង្រីកស្ថានីយ៍ប្រេងឥន្ឋនៈនៅកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុននឹងពង្រីកការវិនិយោគលើទីផ្សារប្រេង និងឧស្ម័ននៅកម្ពុជា។
ព័ត៌មាននេះ ត្រូវបានលើកឡើងនៅពេលលោកកែវ រតនៈរដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល ដែលបានអនុញ្ញាតឱ្យលោក Mehmet CELEPOGLU នាយករងក្រុមហ៊ុនសម្រាប់តំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួប លោក Mehmet CELEPOGLU បានឲ្យដឹងថា ក្រុមហ៊ុនប្រេងបារាំង Total Energies បានបញ្ជាក់ពីជំហរពង្រីកការវិនិយោគក្នុងទីផ្សារប្រេង ឧស្ម័ន និងថាមពលកកើតឡើងវិញនៅកម្ពុជា។
រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបញ្ឈប់ការនាំចូលប្រេង និងឧស្ម័នពីប្រទេសថៃ ចាប់ពីម៉ោង១២យប់ឈានចូលថ្ងៃទី២៣ មិថុនានេះ៕