ក្រសួងទេសចរណ៍ចាប់ផ្តើមសម្របសម្រួលដំណើរទស្សនកិច្ចក្នុងស្រុកនារដូវកាលបៃតង

ដោយៈ វន័យ

    សៀមរាបៈ ក្រសួងទេសចរណ៍បានជួយសម្របសម្រួល ដំណើរទស្សនកិច្ចសិក្សារបស់សាស្ត្រាចារ្យ និងនិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន៨០អង្គ/នាក់ ដែលទទួលបានកិច្ចហការគាំទ្រដោយក្រសួងទេសចរណ៍។

លោកមហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញសំណេះសំណាល និងជូនដំណើរសាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ៨០ អង្គ/នាក់ ក្នុងដំណើរទស្សនកិច្ចសិក្សាចំនួន៣យប់ ៤ថ្ងៃទៅកាន់គោលដៅទេស​ចរណ៍ខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការរៀបចំកញ្ចប់ដំណើរទស្សនកិច្ចសិក្សានេះ ទទួលបានការគាំទ្រពីក្រសួងទេសចរណ៍ លើការសម្របសម្រួលក្នុងការបញ្ចូះតម្លៃ ជាច្រើន ក្រោមយុទ្ធនាការ ជំរុញចលនាទេសចរណ៍របស់សិស្ស-និស្សិតក្នុងរដូវកាលបៃតង (Green Season)។

ទស្សនកិច្ចសិក្សានេះ រៀបចំឡើងដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក បង្កើនចំណេះដឹង អំពីតំបន់សក្តានុពលទេសចរណ៍ ធនធានធម្មជាតិ វប្បធម៌ និងការរីកចម្រើននៃសេដ្ឋកិច្ចសហគមន៍៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here