កម្ពុជាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ក្នុងពិព៌ណដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូង

ដោយៈ គង់ ម៉ាណា

    ប្រទេសកូរ៉េៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានលើកឡើងពីការរួមគ្នា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនកូរ៉េ។

នៅលើបណ្តាញទំនាក់ទំនងសង្គម របស់ក្រសួងបានបង្ហាញថា ដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី៤០ ( The 40th Seoul International Travel Fair) និងកម្មវិធីពាក់ព័ន្ធផ្សេងៗ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិព័ណ៌នេះ មានការចូលរួមពីប្រទេសជាង៤០ ស្តង់ពិព័រណ៌ចំនួន៥០០ អ្នកលក់ចំនួន៧៥០ ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន។

ក្នុងឱកាសដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្រ្តី បានអនុញ្ញាតជូនលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត កម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការជំរុញ ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា រួមទាំងបញ្ហាប្រឈម និងកាលានុវត្តភាពទេសចរណ៍វិនិយោគដល់ប្រជាជន និងវិនិយោគិនកូរ៉េ។

ក្នុងជំនួបប្រកបដោយផ្លែផ្កា លោករដ្ឋមន្រ្តី បានពាំនាំនូវការសាក​សួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្តេច មហាបវរធិបតីនាយករដ្ឋមន្ត្រី ដល់លោកជំទាវ និងសហការីទាំងអស់នៃស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមជួយផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសគឺជួយក្នុងយុទ្ធនាការទេសចរណ៍កម្ពុជា ក្នុងរដូវកាលបៃតង (Green Season) និងប្រឆាំងព័ត៌មានក្លែងក្លាយអំពីកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here