បណ្តាអង្គទូតអាស៊ានចាប់អារម្មណ៍លើវិស័យទេសចរណ៍កម្ពុជា ក្នុងរដូវកាលបៃតង

ដោយៈ នរៈ

ភ្នំពេញៈ ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ចាប់អារម្មណ៍ខ្លាំងពីសក្តានុពលទេសចរណ៏កម្ពុជា ជាពិសេសទេសភាពបៃតងដ៏ស្រស់ស្អាត នារដូវកាលបៃតង (Green Season)។

ព័ត៌មាននេះ ត្រូវបានលើកឡើង ក្នុងជំនួនអាហារថ្ងៃត្រង់រវាងលោកហួត ហាក់ រដ្ឋមន្រ្តីទេសចរណ៍ ដែលបានអញ្ជើញ ឯកអគ្គ​រដ្ឋទូត និងឯកអគ្គរាជទូត នៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំង៩ប្រទេសចូលរួមទទួលទានអាហារថ្ងៃត្រង់រួមគ្នា កាលពីថ្ងៃទី២៩ ឧសភាកន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនេះ ធ្វើឡើងដើម្បីពិភាក្សាការងារ លើការផ្សព្វផ្សាយទេសចរណ៍ និងយុទ្ធសាស្រ្តទាក់ទាញទេសចរជាតិ និងអន្តរជាតិ នារដូវកាលបៃតង ដ៏ស្រស់ស្អាតចាប់ពីខែឧសភា ដល់ខែតុលា។

នាឱកាសនោះដែរ លោករដ្ឋមន្រ្តី បានជម្រាបជូនពីសក្កានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការទស្សនាកម្ពុជា នារដូវកាលបៃតងដ៏ស្រស់ស្អាត ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា នាឆ្នាំ២០២៥ នេះ។

លោកបន្តថា តាមរយៈយុទ្ធនាការនេះ ក្រសួងទេសចរណ៍ ត្រូវបានរដ្ឋាភិបាលប្រគល់តួនាទីដ៏សំខាន់ ក្នុងការជួយសម្របសម្រួលការងារជាមួយការីទេសចរណ៍គ្រប់ប្រភេទ លើការបញ្ចុះតម្លៃលើរាល់សេវាកម្ម និងផលិតផលទេសចរណ៍ ព្រមទាំងជាមួយអាជ្ញាធរពាក់ព័ន្ធ​ ដើម្បីសំរួល ការធ្វើទេសចរណ៍ប្រកបដោយផាសុកភាព និងសុវត្ថិភាព ដែលជាការទាក់ទាញលំហូរទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាឱ្យបានច្រើន នារដូវកាលបៃតងដ៏ស្រស់ស្អាត ​ដែលរុក្ខជាតិកំពុងតែរីកស្រស់បំព្រងពណ៌បៃតង អមនឹងធម្មជាតិស្រស់ត្រកាលក្រោមបរិយា​កាសដ៏ស្ងប់ស្ងាត់សែនមនោរម្យ និងធាតុអាកាសត្រជាក់ស្រួល ជួយឱ្យអារម្មណ៍ស្រស់ថ្លា បំបាត់រាល់ទុក្ខកង្វល់ ផ្តល់ថាមពលផ្លូវកាយ និងផ្លូវចិត្តពេញលេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here