ខេត្តកំពត កែប កាន់តែ​បង្ហាញ​ពី​ភាព​ទាក់ទាញ​ក្នុងការ​វិនិយោគ​គម្រោង​អចលនទ្រព្យ

ដោយៈ​លក្ខិណា

ភ្នំពេញៈ កំពត និង​កែប គឺជា​ខេត្ត​ដ៏​មាន​សក្ដានុពល​មួយ សម្រាប់​ទាក់ទាញ​វិនិយោគិន​ពី​ក្នុង និង​ក្រៅប្រទេស​បណ្ដាក់ទុន​វិនិយោគ នៅក្នុង​វិស័យ​អចលនទ្រព្យ ក្នុង​នោះគេ​ឃើញថា ទាំង​រដ្ឋបាលខេត្ត​ទាំងពីរ និង​បណ្ដា​វិនិយោគិន​នានា បានបង្ហាញ​ពី​ភាព​ទាក់ទាញ​ដល់​បណ្ដា​វិនិយោគិន​ដទៃទៀត ទៅ​បណ្ដាក់​ទុនវិនិយោគ នៅក្នុង​ខេត្ត​ជាប់​សមុទ្រ​ទាំងពីរ​នេះ​ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​សុខ គែន ភ្នាក់ងារ​អចលនទ្រព្យ​មួយរូប​ប្រចាំ​ខេត្តកំពត​បានឱ្យដឹង​ផងដែរ​ថា មួយរយៈ​នេះ លោក​មើលឃើញថា​វិនិយោគិន​ជាច្រើន​បាន និង​កំពុង​សម្លឹង​ឆ្ពោះ​មករក​ការវិនិយោគ​នៅក្នុង​ខេត្តកំពត ក្នុងនោះដែរ គម្រោង​អគារធំៗនៅក្នុង​ខេត្តកំពត​បានក្លាយ​ជា​ធ្នាក់​មួយ សម្រាប់​ទាក់ទាញ​វិនិយោគ​ដទៃទៀត ចូលមក​កាន់​ទឹកដី​ខេត្តកំពត ដូចជា​អគារ​របស់​ក្រុមហ៊ុន​ថៃ​ប៊ុន​រ៉ុង និង​គម្រោង​បុរី​មួយចំនួន​នៅ​ជាង​ទី​រួម​ខេត្តកំពត​ជាដើម ។

លោក​បន្តថា “ការវិនិយោគ​នៅក្នុង​ខេត្តកំពត បើទោះបី​ជាមាន​វិបត្តិ​ដោយសារតែ​កូ​វីដ១៩ក្ដី តែ​ការទិញ​លក់​និង​តម្លៃ​ដីធ្លី ក្នុង​ខេត្ត​មួយ​នេះ នៅតែមាន​សភាព​ល្អប្រសើ​រ ដោយមាន​អ្នកស្វែងរក​ទិញ​ដី សម្រាប់​ទុក​លក់​បន្ត និង​អ្នកទិញ​ដី​សម្រាប់​អភិវឌ្ឍន៍​នៅពេល​អនាគត ហើយក៏​មិនមាន​ស្ងប់ស្ងាត់​នោះដែរ” ។ លោក​ថា “អ្វីដែល​សំខាន់​សម្រាប់​ខេត្តកំពត​ដែល​អាច​ទាញ វិនិយោគិន​មក​បណ្ដាក់ទុន​បាន​នោះ ដោយសារតែ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ពី​ភ្នំពេញ មកកាន់​ខេត្តកំពត ត្រូវបាន​ស្ថាបនា​ជាថ្មី និង​មាន​ភាពងាយស្រួល ដែល​ធ្វើឱ្យ​រយៈពេល​នៃ​ការធ្វើដំណើរ ពី​ភ្នំពេញ​ទៅកាន់​ខេត្តកំពត​កាន់តែ​ខ្លី” ។

ក្រៅពី​នេះដែរ នៅ​កំពត​ក៏មាន​កំពង់ផែ​ទឹក​ជ្រៅ​មួយ ដ៏​មាន​សក្ដានុពល​ផងដែរ ដែលជា​ចំណុច​ទាក់ទាញ​វិនិយោគិន​ជាច្រើន​ទៀត។

ចំណែក​លោក​ងិន ភា​រម្យ​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​ខេត្ត​កែប ក៏បាន​និយាយ​ផងដែរ​ថា បច្ចុប្បន្ន អ្នក​មកពី​ភ្នំពេញ គឺជា​អ្នករក​ទិញ​ដីធ្លី​នៅក្នុង​ខេត្ត​កែប ដើម្បី​អភិវឌ្ឍន៍​នៅពេល​អនាគត ហើយ​មាន​អ្នកខ្លះ ក៏​ទិញ​សម្រាប់​ទុក​ចំណេញ​អនាគត​ដែរ។

លោក​បន្តថា “សក្ដានុពល​សម្រាប់​អភិវឌ្ឍន៍ នៅ​ខេត្ត​កែប​នាពេលនេះ ព្រោះថា​ខេត្ត​នេះ​គឺជា​គោលដៅ ទេសចរណ៍​ដ៏​សំខាន់​មួយ​នៅពេល​បច្ចុប្បន្ននេះ នៅពេល​អនាគត ហើយ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ក៏មាន​ភាពងាយស្រួល​ត​ពី​ភ្នំពេញ​ផងដែរ” ។

ជាមួយគ្នានេះ លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា បាន​មានប្រសាសន៍ថា​កំពត និង​កែប គឺជា​តំបន់​ទេសចរណ៍​សំបូរបែប ដោយមាន​ភ្នំ សមុទ្រ មាន​ជ្រោះ មាន​ព្រែក ដែល​ក្លាយជា​តំបន់​ទាក់ទាញ សម្រាប់​វិនិយោគិន ជាពិសេស​សម្រាប់​អភិវឌ្ឍន៍​ជា​លំនៅឋាន​លំហែកាយ ហើយក៏​អាច​នឹង​ពេញនិយម​សម្រាប់​ពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here