មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការពិនិត្យសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់

ដោយៈ ម៉ាណា

    ភ្នំពេញៈ នៅទីស្តីការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានរៀបចំកិច្ចប្រជុំក្រុមការងារទី១ ដើម្បីបន្តពិនិត្យពិភាក្សា និងសម្រេចលើការរៀបចំសេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ បានអញ្ជើញដឹកនាំ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងពិនិត្យពិភាក្សា ផ្លាស់ប្ដូរយោបល់ទៅលើជំពូក ឬមាត្រាមួយចំនួននៃច្បាប់ស្តីពីផ្លូវថ្នល់ ដែលចាំបាច់ត្រូវធ្វើវិសោធនកម្ម ដើម្បីឆ្លើយតបតាមការស្នើសុំពីវិស័យឯកជន និងការវិវឌ្ឍរបស់សង្គម ជាពិសេសធានាថាខ្លឹមសារដែលត្រូវធ្វើវិសោធនកម្មនៃច្បាប់នេះ មានភាពគ្រប់ជ្រុងជ្រោយ មានសង្គតិភាព និងអាចយកប្រើប្រាស់បានស្របទៅតាមគតិច្បាប់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here