ការបើកចំហ​ជើងមេឃ និង​កត្តា​អ្វីខ្លះ​បានជា​វិនិយោគិន​បរទេស​ចូលចិត្ត​បណ្ដាក់ទុនវិនិយោគ​នៅ​កម្ពុជា?

ដោយ​លក្ខិណា

ភ្នំពេញៈ ចាប់តាំងពី​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​អំឡុង​ឆ្នាំ២០០៨ និង២០០៩មក​វិនិយោគិន​បរទេស​មកពី​គ្រប់ទិសទី បាន​ចូលមក​បណ្ដាក់ទុន​ជា​ហូរហែរ ក្នុងប្រទេស​កម្ពុជា ដែល​ជំរុញ​ឱ្យ​កម្ពុជា ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​មាន​អគារខ្ពស់ៗ និង​ធ្វើឱ្យ​ភ្នំពេញ​កាន់តែ​មាន​សភាព​ប្លែក​លើកមុខ​មាត់ ដល់​ប្រទេស​កម្ពុជា​មួយកម្រិត​ទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តើ​កត្តា​អ្វីដែល​ជំ​រុញឱ្យ​វិនិយោគ​បរទេស ចូលចិត្ត​មក​បណ្ដាក់​ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា?។

លោក​ឧកញ៉ា​ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​ស៊ី​ភី​អិ​ល បានលើកឡើង​កន្លងមក​ថា កម្ពុជា គឺជា​ប្រទេសមួយ​ដែលមាន​ការចាប់អារម្មណ៍​ពី​បរទេស ហើយ​អាចនិយាយបាន​ជា​កូនក្រមុំ​មួយរូប​មិនទាន់​តែងខ្លួន ។ អ្វីដែល​ពិសេស​នោះ​កម្ពុជា​ជា​ចំណុចកណ្ដាល​អាស៊ាន និង​មាន​ភាពងាយស្រួល ក្នុងការ​ដឹកជញ្ជូន​ពី​កម្ពុជា​ទៅកាន់​បណ្ដា​ប្រទេស ក្នុង​តំបន់​អាស៊ាន ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ។

លោក​ឧកញ៉ា​បន្តថា “នៅក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នេះ កំណើនសេដ្ឋកិច្ច ក៏​រក្សាបាន​ក្នុង​រង្វង់​ប្រមាណ៧ភាគរយ​ផងដែរ ដោយសារតែ​ស្ថិរភាព​នយោបាយ សន្តិភាព។ លោក​បន្តថា “ម្យ៉ាងទៀត​តម្លៃ​ដី​នៅ​កម្ពុជា ក៏​នៅមានកម្រិត​បើ​ធៀប​នឹង​ប្រទេស​ផ្សេងទៀត ដូច្នេះហើយ​ទើប​វិនិយោគិន​បរទេស​តែងតែ​ចង់​មក​ដាក់ទុន” ។

លោក​ឧកញ៉ា​បន្ថែមថា អ្វីដែល​អ្នក​ក្នុងស្រុក​ត្រូវ​ត្រៀម សម្រាប់​ទទួល​វិនិយោគិន​បរទេស ដែល​នឹង​ចូលមក​បណ្ដាក់ទុន​បន្ត​បន្ទាប់​ទៀត គឺ​ត្រូវមាន​អ្នក​ដែលមាន​ជំនាញ​ធនធានមនុស្ស​បច្ចេកទេស ជាពិសេស​នោះ អ្នក​ដែល​ធ្វើ​វិស័យ​អ្វីមួយ​ត្រូវមាន​វិជ្ជាជីវៈ​ច្បាស់លាស់ ។

សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់បាន​មានប្រសាសន៍​កម្ពុជា ស្វាគមន៍​រាល់​វិនិយោគិន​មកពី​គ្រប់ទិសទី ដោយ​បើកចំហរ ហើយ​វិនិយោគិន​បរទេស អាច​បណ្ដាក់ទុន​វិនិយោគ​បើក​អាជីវកម្ម​រកស៊ី ឬ​បើក​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មិនចាំបាច់​មានការ​សហកា​រ​ជាមួយ​អ្នក​នៅក្នុង​ប្រទេស​ឡើយ។

កត្តា​ទាំងនេះ គឺជា​អ្វីដែល​វិនិយោគិន​បរទេស ចូលមក​បណ្ដាក់​ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​បណ្ដាក់​ទុនវិនិយោគ នៅក្នុង​វិស័យ​អចលនទ្រព្យ ដែល​ជំរុញ  ឱ្យ​វិស័យនេះ ក្លាយជា​វិស័យ​ស្នូល​ក្នុង​កំណើនសេដ្ឋកិច្ច ហើយ​បើទោះបីជា​កម្ពុជា​ជួប​វិបត្តិ​ដោយសារតែ​ជំងឺ​កូ​វីដ១៩ក្ដី ក៏​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឃើញថា​កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​វិនិយោគិន​ជា​បន្តបន្ទាប់ និង​បង្កើត​ការងារ​ជាច្រើន​ដល់​ពលរដ្ឋ​ផងដែរ។

កត្តា​សុខសន្តិភាព ស្ថេរភាព​នយោបាយ ស្ថេរភាព​សង្គម និង​កំនើនសេដ្ឋកិច្ច​យ៉ាង​រ៉ឹង​មាំ ការអនុម័ត​ច្បាប់​សហកម្ម​សិ​ទ្ឋ​កាលពី​ឆ្នាំ២០១០ ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស​ជិត​ផ្ទះ​ចាប់ពី​ជាន់​ទី១ឡើង​បាន ក៏​ជា​កត្តា​សំខាន់​មិនអាច​ខ្វះ​បាន​សំរាប់​ទាក់ទាញ​វិនិយោគិន​បរទេស​ផងដែរ។ នេះ​បើតាម​ការអះអាង​របស់​លោក​យិន លាង​គង់​ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល។

លោក​បន្តថា “ការ​មានច្បាប់​ព​ន្ឋ​ដែល​មិនមាន​ភាព​ស្មុ​គ្រ​ស្មាញ និង​គ្មាន​ការរើសអើង​រវាង​អ្នកវិនិយោគ​ក្នុងស្រុក និង​បរទេស ពិសេស​ជនបរទេស​អា​ចបោះ​ទុនវិនិយោគ១០០ភាគរយ​បាន​នៅទីនេះ សុ​ទ្ឋ​តែ​ជា​កត្តា​ស្នូល​ដែល​រុញ​សេដ្ឋកិច្ចកម្ពុជា កើនឡើង​ជាប្រចាំ ពិសេស​ទាក់ទាញ​លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here