ក្រសួងដែនដីរៀបចំតាក់តែងច្បាប់ចំនួន៦ទាក់ទងនឹងការអភិវឌ្ឍន័ ផ្នែកនគរូបនីយកម្ម

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​បានបើកកិច្ចប្រជុំ និងពិភាក្សាទាក់ទងនឹងការរៀបចំច្បាប់ចំនួន៦។

លោករដ្ឋមន្រ្តីបានបើកកិច្ចប្រជុំកាកើពីថ្ងៃទី២៣ ឧសភា ដោយបានរំពឹងថា​ ក្នុងពេលឆាប់ៗខាងមុខ​ កម្ពុជានឹងមានច្បាប់និងលិខិតបទដ្ឋាន​គ្រប់គ្រាន់​ល្មម​ សម្រាប់គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​រាល់វិស័យស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន​ សម្រាប់ធានានិងជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ចនិងសង្គម​ក្នុងរយៈពេលវែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គប្រជុំបានឲ្យដឹងថា បន្ថែម​លើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានស្រាប់​ ក្រសួងបាន និងកំពុងជំរុញបញ្ចប់​សេចក្តីព្រាង​ច្បាប់ភូមិបាល​ថ្មី​ ច្បាប់ស្តីពីការរៀបចំដែនដី​ ច្បាប់ស្តីពីនគរូបនីយកម្ម​ ច្បាប់ស្តីលំនៅឋាន​ ច្បាប់ស្តីពីការវាស់វែង និងការផលិតផែនទី​ ក៏ដូចជា ច្បាប់ស្តីពីវិជ្ជាជីវៈស្ថាបត្យករផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here