ក្រសួងសាធារណការសហការជាមួយក្រុមហ៊ុន CSCEC Strait Construction And Development Co., Ltd ដើម្បីលើកកម្ពស់ការដឹកជញ្ជូន

ទីស្តីការក្រសួង៖ នាថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមជាកិត្តិយសក្នុងពិធីចុះហត្ថលេខាលើលិខិត Letter of Intent រវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុន CSCEC Strait Construction And Development Co., Ltd ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយក តំណាងកំពង់ផែស្វយ័តភ្នំពេញ តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រធានប្រតិភូក្រុមហ៊ុន និងសហការីផងដែរ។

គោលបំណង នៃពិធីចុះហត្ថលេខាលើលិខិត Letter of Intent នេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្តុភារកម្ម រវាងភាគីទាំងពីរ និងការលើកកម្ពស់ទំហំនៃកិច្ចសហប្រតិបតិ្តការ រួមមាន៖ ការលើកម្ពស់ផ្នែកគោលនយោបាយ ការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរការចុះទស្សនកិច្ច វគ្គបណ្តុះបណ្តាល និងការគាំទ្រផ្នែកសិក្សាស្រាវជ្រាវផ្សេងៗពាក់ព័ន្ធវិស័យសាធារណការ ដឹកជញ្ជូន និងឡូជីស្ទីក៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube

LEAVE A REPLY

Please enter your comment!
Please enter your name here