ដោយៈ ម៉ាណា
បាត់ដំបងៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកសុខ លូ បានដឹកនាំកិច្ចប្រជុំរៀបចំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ការលក់ដូរ និង របៀបរៀបរយនៅតំបន់រមណីយដ្ឋាន ភ្នំសំពៅ។
លោកសុខ លូបានដឹកនាំក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រជុំពិភាក្សាការងាររៀបចំពង្រឹងសន្តិសុខ ការគ្រប់គ្រងសណ្តាប់ធ្នាប់ របៀបរៀបរយការលក់ដូរ និង ការរៀបចំតុបតែងលម្អ ក្នុងតំបន់រមណីយដ្ឋាន ភ្នំសំពៅ ដើម្បីប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ មានសក្តានុពល ផ្តល់ផលប្រយោជន៍ និងលើកកម្ពស់សេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង បានកាន់តែល្អប្រសើរ។
រមណីយដ្ឋានភ្នំសំពៅ ជាផលិតផលទេសចរណ៍មួយ ដែលមានភាពល្បីល្បាញក្នុងខេត្តបាត់ដំបង ដែលមានភ្នំមួយពោរពេញដោយរឿងនិទានពីបុព្វកាល និងបច្ចុប្បន្នមានការឆ្លាក់រូបព្រះពុទ្ឋបដិមាធំៗ ព្រមទាំងមានហ្វូងប្រចៀវរាប់ម៉ឺនក្បាល ដែលហិចហើរពេលល្ងាចបង្កើតបានជាទស្សនីយភាពមួយដ៏គួរឲ្យគយគន់៕