ដំណឹងល្អៈ ក្រុមហ៊ុនអាកាសចរណ៍កាតានឹងភ្ជាប់ជើងហោះហើរត្រង់និងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា

ដោយៈ និស្ស័យ

    ភ្នំពេញៈ ជាថ្មីម្តងទៀតក្រុមហ៊ុនអាកាសចរណ៍កាតា បានប្រកាសពីការបើកជើងហោះហើរត្រង់ មកកាន់កម្ពុជាដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន។

ព័ត៌មានដ៏ល្អនេះ ត្រូវបានបង្ហាញនៅពេលលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Boru Tilahun Ejetta អ្នកគ្រប់គ្រងតំបន់ឥណ្ឌូចិន នៃក្រុមហ៊ុនអាកាសចរណ៍កាតា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងកម្ពុជាជាមួយក្រុមហ៊ុនអាកាសចរណ៍កាតា ការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា- ក្រុមហ៊ុនអាកា​សចរណ៍កាតា និងកិច្ចសហប្រតិបត្តិការ លើការផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកិច្ចសហការក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការផ្សព្វផ្សារនេះ នឹងធ្វើឡើងតាមរយៈសម្ភារៈផ្សព្វផ្សាយទេសចរណ៍លើយន្តហោះមានដូចជា ទស្សនាវដ្ដី និងបណ្ណផ្នត់ និងផ្សព្វផ្សាយវីដេអូទេសចរណ៍ក្នុងជើងហោះហើរផងដែរ។

ជាលទ្ធផលនៃជំនួបដ៏មានសារៈសំខាន់ និងផ្លែផ្កានេះ ក្រុមហ៊ុនអាកាសចរណ៍កាតា នឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ពិសេសនៅខេត្តសៀមរាប ដើម្បីជំរុញលំហូរភ្ញៀវរវាងប្រទេសទាំងពីរ និងភ្ញៀវមកពីប្រទេសទីបី។

ជាមួយគ្នានេះ ក្រុមហ៊ុននឹងសហការ ជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាអំឡុងពេលរដូវកាលបៃតង (Green Season) និងការតភ្ជាប់ជើងហោះហើរ ទៅកាន់តំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដោយបង្កើតកម្មវិធីប្រម៉ូសិន បញ្ចុះតម្លៃជើងហោះហើរចូលមកកម្ពុជា និងសហការផលិតវីឌីអូខ្លីៗ អំពីរដូវកាលបៃតងនូវកម្ពុជា ក៏ដូចជាគោលដៅទេសចរណ៍ Muslim Friendly ផ្សព្វផ្សាយក្នុង Page ឬ Channel របស់ក្រុមហ៊ុនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here