ក្រសួងពាណិជ្ជកម្មចាប់ផ្តើមរៀបចំសេចក្តីព្រាងគោលនយោបាយទាក់ទងនឹងផលិតផលម្រេច

ដោយៈ គង់ ម៉ាណា

    ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី១ នៃក្រុមការងារបច្ចេកទេស ដើម្បីសិក្សាស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយ ឬយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យម្រេច។

កិច្ចប្រជុំនេះដឹកនាំដោយលោកវ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីសិក្សាស្រាវ​ជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយ ឬយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យម្រេច បានដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងសមាជិកសមាជិកាសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រកាសផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមការងារបច្ចេកទេសនេះ និងការកំណត់ផែនការពេលវេលា និងសកម្មភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយ ឬយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍វិស័យម្រេច ព្រមទាំងដើម្បីពិនិត្យ និងពិភាក្សាលើយន្តការនានា សំដៅជំរុញអភិវឌ្ឍន៍វិស័យម្រេចកម្ពុជា ឱ្យកាន់តែល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here