គេហទំព័រ Cambodiafinancialtimes.com នឹង​ចាប់ផ្តើម​ផ្សព្វផ្សាយ​វីដេអូ​ព័ត៌មាន និង​ចំណេះដឹងថ្មីៗនៅ​ដើមឆ្នាំ២០២១

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ គេហទំព័រ Cambodiafinancialtimes.com និង​ហ្វេ​ក​ប៊ុ​ក​ផេ​ក​ផ្លូវការ Cambodia Financial Times នឹង​ចាប់ផ្តើម​ផ្សព្វផ្សាយ​វីដេអូ ទាក់ទង​នឹង​ចំណេះដឹង​និង​ព័ត៌មាន​ហិរញ្ញវត្ថុ អចលនទ្រព្យ​នៅ​ដើមឆ្នាំ២០១២១ ខាងមុខនេះ។

ការផលិត​វីដេអូថ្មីៗ នឹង​ផ្តោតលើ​មាតិកាសំខាន់ៗរបស់គេ​ទំព័រ​នេះ រួមមាន​វិស័យ​ធនា​ការ មីក្រូហិរញ្ញវត្ថុ អចលនទ្រព្យ ធានារ៉ាប់រង ផ្សា​រមូល​ប​ត្រ និង​វិស័យ​SMEs ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ស៊ុំ ម៉ា​ណេ​ត​និ​ព​ន្ឋ​នាយក​គេហទំព័រ​នេះ ដែល​ធ្លាប់​បំពេញការងារ​នៅ​សារ​ព៌​ត​មាន​Phnom Penh Post, Khmer Timesជាច្រើន​ឆ្នាំ​បាន​មានប្រសាសន៍ថា គោលបំណង​នៃ​ការផលិត​វីដេអូ​ថ្មី​របស់គេ​ទំព័រ Cambodiafinancialtimes.com គឺ​ដើម្បី​ចូល​ចំណែក​ផ្សព្វផ្សាយ​ព័ត៌មានថ្មីៗ ទាក់ទង​នឹង​ទិដ្ឋភាព​សេដ្ឋកិច្ច​ទូទៅ ពិសេស​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា អចលនទ្រព្យ និង​ចំណេះដឹងថ្មីៗទាក់ទង​នឹង​ហិរញ្ញវត្ថុ ដោយ​យើង​សង្ឃឹមថា ការចូលរួម​ទាំងនេះ​នឹង​ក្លាយជា ធាតុ​ចូល​សំខាន់ សម្រាប់​ប្រជាជន​កម្ពុជា​យក​ធ្វើ​មូលដ្ឋាន​នៃ​ការគិត​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ។

លោក​បន្តថា ហេតុនេះហើយ ក្រុមការងារ​គេហទំព័រ​យើងខ្ញុំ បានសម្រេច​ចិត្ត​រួមគ្នា ដើម្បី​ផលិត​វីដេអូ​ព័ត៌មាន និង​ចំណេះដឹងថ្មីៗ ដើម្បី​បម្រើ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​សំរាប់​ប្រើប្រាស់​ជា​ចំណេះដឹង ដែល​អាច​យកទៅ​វិភាគ​ពិចារណា និង​ប្រើប្រាស់​ក្នុង​ជីវិត​ប្រចាំថ្ងៃ ក៏ដូចជា​ប្រើប្រាស់​ជា​ព៌​ត​មាន ដែល​អាច​ទុកចិត្តបាន មុន​សម្រេចចិត្ត​លើ​ការវិនិយោគ​អ្វីមួយ។

គេហទំព័រ Cambodiafinancialtimes.com ទើបតែ​ចាប់ផ្តើម​បោះ​ជំ​ហ៊ាន ក្នុង​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា ប៉ុន្តែ​យើង​មាន​ធនធានមនុស្ស ដែលមាន​ចំណេះដឹង ជំនាញ បទពិសោធន៍​ខ្ពស់។

លោក​ស៊ុំ ម៉ា​ណេ​ត​បាន​បន្តថា “យើង​ទៅមុខ​ជាមួយ​ចំណេះដឹង និង​ចក្ខុវិស័យ​ច្បាស់លាស់ ដើម្បី​ជាការ​តបស្នង​ដល់​សង្គម។ យើង​ស្វាគមន៍​ការរួមបញ្ចូល​នូវ​មូលធន​បញ្ញា តាមរយៈ​ការរិះគន់​ប្រកបដោយ​ស្ថាបនា ហើយ​យើង​រីករាយ​ធ្វើការ​ជាមួយ​អ្នក​ធុរកិច្ច​នានា ដើម្បី​ផ្សព្វផ្សាយ​ពី​គុណ​តម្លៃ និង​សេវាកម្ម​របស់​ពួកគេ” ។

ជាមួយគ្នានេះ យើង​ឈរលើ​មូលដ្ឋាន​ជោគជ័យ និង​ឈ្នះ ឈ្នះ​ទាំងអស់គ្នា ជា​អ្វីដែល​យើង​ទន្ទឹងរង់ចាំ​ជាមួយ​សេវាកម្ម និង​ការគាំទ្រ​ពីស​ម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា​ទាំងអស់​ដោយ​ក្តី​រីករាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here