កិច្ចព្រមពៀង RCEP នឹងជំរុញការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា ខណៈពាណិជ្ជកម្មសកលកំពុងឆ្ពោះទៅរកលទ្ធិគាំពារនិយម

ដោយ: គង់ លាងហួរ
ភ្នំពេញ: កិច្ចសហប្រតិបត្តិការភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានក្លាយជាកម្លាំងចលករជំរុញពាណិជ្ជកម្មសេរី និងពហុភាគីនិយមនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ស្របពេលមានគោលនយោបាយគាំពារនិយម ជាពិសេសពីសហរដ្ឋអាមេរិក។

ខណៈពេលដែលសហរដ្ឋអាមេរិកបានបង្កើនពន្ធលើការនាំចូលទំនិញពីបណ្តាប្រទេសនានា និងសម្ព័ន្ធមិត្តរបស់ខ្លួន បណ្តាប្រទេសសមាជិក RCEP គ្រោងលុបបំបាត់របាំងពន្ធគយចំនួន៩០ភាគរយ ព្រមទាំងធ្វើស្តង់ដារគយ និងច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ក្របខ័ណ្ឌនេះជួយសម្របសម្រួលការដោះដូរពាណិជ្ជកម្មក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង១០ ព្រមទាំងដៃគូចំនួន៥ ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

RCEP បានពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រីកឱកាសអាជីវកម្ម និងបង្រួមគម្លាតនៃការអភិវឌ្ឍន៍នៅក្នុងតំបន់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះក៏កាត់បន្ថយរបាំងពាណិជ្ជកម្មសម្រាប់បណ្តាសហគ្រាសធុនតូច និងមធ្យម (SMEs) និងបណ្តាក្រុមហ៊ុនពហុជាតិផងដែរ។

សម្រាប់ប្រទេសកម្ពុជា កិច្ចព្រមព្រៀង RCEP ជាផ្លូវឆ្ពោះទៅរកការធ្វើទំនើបកម្មសេដ្ឋកិច្ច។ តួយ៉ាង ក្រុមហ៊ុនជប៉ុន Toyota បាន​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​នៅ​ទីក្រុង​ភ្នំពេញ។

ការផ្ទេរជំនាញតាមរយៈដំណើរការមជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈនេះបានធ្វើឱ្យកម្ពុជាឈានទៅក្លាយជាប្រទេសផលិតគ្រឿងបន្លាស់រថយន្ត។

ជាមួយគ្នានេះ ក្នុងនាមជាប្រទេស ដែលមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតក្នុងចំណោមបណ្តាប្រទេសសមាជិក RCEP ទាំង១៥ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់។

គម្រោងនានាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ(BRI) របស់រដ្ឋាភិបាលចិន ដូចជាផ្លូវដែកល្បឿនលឿនចិន-ឡាវ បានជួយកាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញរវាងទីក្រុងគុនមីង ទីក្រុងវៀងចន្ទន៍ និងទីក្រុងបាងកក។

ជារួម ស្របពេលដែលពិភពលោកកំពុងប្រឈមមុខជាមួយនឹងលទ្ធិគាំពារនិយម និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការផ្តោតសំខាន់របស់កិច្ចព្រមព្រៀង RCEP លើកិច្ចសហប្រតិបត្តិការ បានក្លាយជាកម្លាំងចលករជំរុញឥទ្ធិពលរបស់ខ្លួនជាគំរូសម្រាប់ពហុភាគីនិយមប្រកបដោយសមធម៌៕ប្រភព: Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here