ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានប្រែប្រួលតិចតួច ឬអាចនិយាយថា“ស្ថិតក្នុងសភាពទ្រឹង”ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគប្រកាន់ជំហរប្រុងប្រយ័ត្ន មុនពេលការមកដល់នៃកិច្ចប្រជុំរបស់អង្គការបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+)។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១សេនដល់៦៧,១២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0124 GMT ខណៈពេលដែលតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ៥សេនមកនៅត្រឹម៦៥,៤ដុល្លារក្នុងមួយបារ៉ែល។
ប្រភពចំនួន៤របស់អង្គការ OPEC+ បានទម្លាយប្រាប់សារព័ត៌មាន Reuters កាលពីសប្តាហ៍មុនថា អង្គការនេះគ្រោងនឹងបង្កើនទិន្នផលប្រេងឆៅបន្ថែមចំនួន៤១១.០០០បារ៉ែលក្នុងមួយថ្ងៃនៅខែសីហា ដោយគ្រោងប្រកាសអំឡុងកិច្ចប្រជុំនៅថ្ងៃទី៦ ខែកក្កដា៕