ដោយៈ ម៉ាណា
ភ្នំពេញៈ អគ្គនាយក និយ័តករមូលបត្រកម្ពុជា (ន.ម.ក)បានបើកសិក្ខាសាលាបញ្រ្ចាបការយល់ដឹង និងជំរុញការបោះផ្សាយលក់មូលបត្រក្រោមប្រធានបទ “ការបំភ្លែងភាពស្មុគស្មាញទៅជាឱកាស៖ដំណើរឆ្ពោះទៅកាន់ទីផ្សារ មូលធនប្រកបដោយទំនុកចិត្តរបស់ក្រុមហ៊ុនហូលឌីង”។
លោកវេជ្ជបណ្ឌិត ជិន សំណាង សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាននិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម សិក្ខាសាលាបញ្រ្ចាបការយល់ដឹង និងជំរុញការបោះផ្សាយលក់មូលបត្រក្រោមប្រធានបទ “ការបំភ្លែងភាពស្មុគស្មាញទៅជាឱកាស៖ ដំណើរឆ្ពោះទៅកាន់ទីផ្សារ មូលធនប្រកបដោយទំនុកចិត្តរបស់ក្រុមហ៊ុនហូលឌីង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក និយ័តករមូលបត្រកម្ពុជា (ន.ម.ក)។
សិក្ខាសិលានេះក៏មានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ម.ក ផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ និងក្រុមហ៊ុនបោះផ្សាយសក្តានុពល។
គោលបំណងនៃសិក្ខាសាលានេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ជាក់ស្តែងពាក់ព័ន្ធនឹងការរៀបចំខ្លួន និងអត្ថប្រយោជន៍របស់ក្រុមហ៊ុនហូលឌីង សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ដើម្បីទទួលបានហិរញ្ញប្បទានរយៈពេលវែងពីទីផ្សារមូលបត្រប្រកបដោយជោគជ័យ ដល់ភាគីពាក់ព័ន្ធសំខាន់ៗនៅក្នុងវិស័យមូលបត្រ ជាពិសេសក្រុមហ៊ុនដែលមានសក្កានុពល ក្នុងការបោះផ្សាយល់មូលបត្រ៕