ក្រុមហ៊ុន​រថយន្ត​ប្រណីត​របស់​អ៊ីតាលី​ប្រកាស​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា

ដោយៈ វុទ្ធី

ភ្នំពេញៈ ក្រុមហ៊ុន Maserati ដែល​ផលិត​រថយន្តប្រណីតៗ និង​មូលដ្ឋាន​នៅ​ប្រទេស​អ៊ីតាលី ប្រកាស​ឈាន​ជើង​ចូលមក​ទីផ្សារ​កម្ពុជា ហើយ​មាន​មហិច្ឆតា​ប្រែក្លាយជា​អ្នកផ្គត់ផ្គង់​រថយន្ត​ប្រណីត​លំដាប់​ពិភពលោក​នៅ​កម្ពុជា។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន កាល​ចុង​សប្តាហ៍​កន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Maserati ត្រូវបាន​តំណាង​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន HGB Group ដែលជា​ប្រតិបត្តិ​ករ​ផ្គត់ផ្គង់​រថយន្ត​ដ៏​ល្បីល្បាញ​មួយ ហើយ​មាន​វត្តមាន​នៅលើ​ទីផ្សារ​ចាប់តាំងពី​ឆ្នាំ២០១០ ។ ក្រុមហ៊ុន HGB Group នឹង​ចែកចាយ​រថយន្ត​ប្រណីត​របស់​អ៊ីតាលី ដែល​ត្រូវបាន​បាន​រចនា​ឡើង និង​ផលិត​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​យ៉ាង​ពេញលេញ។

ការតាំង​បង្ហាញ​រថយន្ត Maserati របស់​ក្រុមហ៊ុន HGB Group ត្រូវបាន​ធ្វើឡើង​នៅ​ទីតាំង​ដែលមាន​ភាពឆើតឆាយ និង​លេចធ្លោ​ជាងគេ​នៅ​រាជធានី​ភ្នំពេញ សម្រាប់​ស្វាគមន៍​អតិថិជន​របស់ Maserati នៅ​កម្ពុជា។

លោក Bernard Loire ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​ក្រុមហ៊ុន Maserati បាន​និយាយថា “ការជ្រើសរើស​ដៃគូ​ត្រឹមត្រូវ និង​មាន​ផលិតផលល្អៗ គឺជា​គ្រឹះ​សម្រាប់​ភាពជោគជ័យ​របស់​យើង​នៅ​ទូទាំង​តំបន់” ។ លោក​បន្តថា “ក្រុមហ៊ុន Maserati កំពុង​ឈានចូល​ក្នុងដំណាក់កាល​នៃ​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង ជាមួយនឹង​ការច្នៃប្រឌិត​និង​គម្រោងថ្មីៗ ហើយ​ឥឡូវនេះ យើង​ផ្តោតអារម្មណ៍​យ៉ាងខ្លាំង​លើ​អនាគត រួមទាំង​ម៉ូ​ដែល Hybrid និង​អគ្គិសនី។ សម្រាប់​ហេតុផល​ទាំងនេះ វា​ជា​ពេលវេលា​ល្អ ដើម្បី​ចូលរួម​ជាមួយ​យើង ក្នុងការ​ចាប់ផ្តើម​នៃ​សម័យ Maserati ថ្មី” ។

លោក Luca Delfino ប្រធាន​ក្រុមហ៊ុន Maserati ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែងថា “ក្រុមហ៊ុន​Maserati បាន​នឹង​កំពុង​បង្កើត​វត្តមាន​របស់ខ្លួន យ៉ាងសកម្ម​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

លោក​បាន​ថ្លែង​ទៀតថា “យើង​មាន​ដៃគូ​រួចហើយ​នៅ​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី ថៃ វៀតណាម និង​ឥណ្ឌូនេស៊ី” ។ លោក​បន្តថា “ប្រទេស​កម្ពុជា គឺជា​ទីផ្សារ​ដែលមាន​ស​ក្តា​នុព​ល​មួយ សម្រាប់​កំណើន Maseratiនៅ​អាស៊ីអាគ្នេយ៍ ហើយ​យើង​រីករាយ ដែលមាន​ក្រុមហ៊ុន HGB Group ជា​ដៃគូ ដើម្បី​ពង្រឹង​តួនាទី​របស់​យើង​ជា​ម៉ាក​រថយន្ត​ប្រណីត” ៕ ‘

LEAVE A REPLY

Please enter your comment!
Please enter your name here