ក្រសួងបណ្តុះបណ្តាល“បច្ចេកទេសនៃការធ្វើប្រតិបត្តិការ និងការថែទាំស្ពានខ្សែកាបក្រោមការសហការពមិត្តកូរ៉េ

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកទេសនៃការធ្វើប្រតិបត្តិការ និងការថែទាំស្ពានខ្សែកាប (Cable-Stayed Bridge)”។

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង លោក-លោកស្រី ជាសមាជិកនៃអង្គភាពគ្រប់គ្រងគម្រោង តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច (EDCF) របស់រដ្ឋាភិបាលកូរ៉េខាងត្បូង តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin Joint Venture ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ លោករដ្ឋលេខាធិការ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់សិក្សា ស្វែងយល់នូវរាល់គ្រប់មុខវិជ្ជាដែលបានធ្វើបទបង្ហាញ ដោយអ្នកជំនាញមកពីក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា ផ្លាស់ប្តូរយោបល់ ក៏ដូចជាការចោទសួរជាសំនួរជាច្រើន លើគ្រប់មុខវិជ្ជាក្នុងវគ្គបណ្តុះបណ្តាលនេះ។

លើសពីនេះ លោករដ្ឋលេខាធិការ ក៏បានចូលរួមអបអរសារទរដល់សិក្ខាកាមជ័យលាភី ដែលទទួលបានពិន្ទុខ្ពស់ក្នុងមុខវិជ្ជានីមួយៗ និងសិក្ខាកាមជ័យលាភីឆ្នើមចំនួន៣រូប។

វគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកទេសនៃការធ្វើប្រតិបត្តិការ និងការថែទាំស្ពានខ្សែកាប (Cable-Stayed Bridge)” ដែលជាវគ្គបណ្តុះបណ្តាល ក្រោមគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ត្រូវបានធ្វើឡើងរយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងសមត្ថភាព មន្រ្តីបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យយល់ដឹងពីគោលការណ៍បច្ចេក​ទេស និងបច្ចេកវិទ្យាទំនើបថ្មីៗ ក្នុងការធ្វើប្រតិបត្តិការអង្កេតតាមដានស្ថានភាព ក៏ដូចជាការជួសជុល និងថែទាំស្ពានខ្សែកាប សំដៅបង្កើនប្រសិទ្ធភាពនៃការអនុវត្តជាក់ស្តែងថែមមួយកម្រិតទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here