រដ្ឋបាលខេត្តព្រះសីហនុ សហការនិងក្រុមហ៊ុនជីបម៉ុងរៀបចំព្រឹត្តិការណ៍ដង្ហែរក្បួនរថយន្តទំនើប

ដោយៈ ម៉ាណា

ព្រះសីហនុៈ លោកឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យាការរៀបចំព្រឹត្តិការណ៍ ដង្ហែរក្បួនរថយន្តទំនើប មកកាន់ខេត្តព្រះសីហនុ (Rev Up Cambodia 2025)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអភិបាលរងបានឱ្យដឹងថា ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ហើយនឹងបើកឱ្យបងប្អូនប្រជាពលរដ្ឋ ដែលស្នេហាវិស័យឡានទំនើប ចូលរួមទស្សនាជាសាធារណៈ នៅទីតាំងដែលក្រុមការងារបានកំណត់។

ជាមួយគ្នានេះ លោកបានណែនាំឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធរៀបចំសណ្តាប់ធ្នាក់ អនាម័យបរិស្ថាន និងបានការយកចិត្តទុកដាក់លើសុវត្ថិភាពតាមដងវិថី ដើម្បីព្រឹត្តិការណ៍ប្រព្រឹត្តទៅបានយ៉ាងរលូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here