ក្រុមហ៊ុន​ចិនធំៗដែល​គ្រប់គ្រង​ដោយ​រដ្ឋ កំពុង​ជួប​បញ្ហា​ធំ​ដែល​អាច​ប៉ះពាល់​ដល់ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​សកល

ដោយៈ​សុខុម

ហុងកុងៈ បណ្ដា​ក្រុមហ៊ុន​ចិន ដែល​គ្រប់គ្រង​ដោយ​រដ្ឋ កំពុង​ចាប់ផ្ដើម​មាន​បញ្ហា​ខកខាន​សងបំណុល​រប​ស់​ខ្លួន​តាម​ពេល​កំណត់ ហើយ​វា​ជា​បញ្ហា​មួយ​ដែល​អាច​ឆាបឆេះ​រាលដាល​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន ដោយ​គំរាមកំហែង​ដល់​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ព្រមទាំង​សេដ្ឋកិច្ច​សកលលោក​ពី​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។  នេះ​បើ​យោងតាម CNN ចុះផ្សាយ​កាលពី​ថ្ងៃទី១០ ធ្នូ​កន្លងមកនេះ។

បញ្ហា​នេះ​បាន​វិ​វ​ឌ្ឍ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។ ក្រុមហ៊ុនធំៗជាច្រើន​រួមមាន​ក្រុមហ៊ុន Brilliance Auto Group ក្រុមហ៊ុន​ផលិត​ឈី​ប​ស្មា​ត​ហ្វូ​ន​ដ៏​កំពូល Tsinghua Unigroup និង​ក្រុមហ៊ុន Yongcheng Coal and Electricity បានប្រកាស​ក្ស័យធន ឬ​ខកខាន​សងបំណុល​រប​ស់​ខ្លួន​កាលពី​ខែ​មុន ជាហេតុ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ខ្លាំង ក្នុង​ទីផ្សារ​បំណុល​របស់​ប្រទេស​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃ​ប័ណ្ណបំណុល​បាន​ធ្លាក់ចុះ​យ៉ាងគំហុក ហើយ​អត្រា​ការប្រាក់​បាន​ហក់​ឡើង​ខ្ពស់ ដែល​បាន​បង្កចលាចល​ដល់ទី​ផ្សារភាគហ៊ុន ទី​ដែល​ភាគហ៊ុន​របស់​បណ្ដា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​កំពុង​ធ្លាក់​ថ្លៃ។

អ្វី​ជា​ឬ​សគល់​នាំ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​បែបនេះ អ្នកវិភាគ​បាន​រកឃើញថា ចំណុច​ទី១ ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ក្រុមហ៊ុន​ទាំងនេះ និង​រដ្ឋអំណាច​មូលដ្ឋាន​របស់​ចិន ធ្វើឱ្យ​ពួកគេ​ហ៊ាន​ប្រថុយប្រថាន​ក្នុង​គ្រា​មាន​បញ្ហា។ ប៉ុន្តែ​ប្រសិនបើ​បណ្ដា​វិនិយោគិន​ព្រួយបារម្ភ​ថា រដ្ឋ​លែងមាន​ឆន្ទៈ ក្នុង​ជួយ​គាំទ្រ​ពួកគេ​តទៅទៀត នោះ​ពួកគេ​នឹង​ប្រឈម​ហានិភ័យ កាន់តែ​ខ្ពស់។

ចំណុច​ទី២ ភាពជោគជ័យ​រវាង​វិស័យ​រដ្ឋ ពិត​ជាមាន​សារៈសំខាន់​ណាស់​ចំពោះ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន។ ក្រុមហ៊ុន​បែបនេះ​រួមចំណែក​តិចជាង១ ភាគ៣នៃ GDP (ផលិតផល​ក្នុងស្រុក​សរុប) ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនេះ​មាន​ចំណែក​ស្មើ នឹង​ជាង​ពាក់កណ្ដាល​នៃ​កម្ចី​ធនាគារ ដែល​ផ្ដល់ឱ្យ​នៅក្នុង​ប្រទេស​ចិន និង​ប្រមាណ៩០% នៃ​បំណុល​ក្រុមហ៊ុន​របស់​ប្រទេស​នេះ។ នេះ​បើ​យោងតាម​ទិន្នន័យ ទទួលបាន​ពី​ធនាគារ​ប្រជាជន​ចិន (People’s Bank of China) និង​ផ្សារភាគហ៊ុន​ចិន Huachuang Securities៕

LEAVE A REPLY

Please enter your comment!
Please enter your name here