ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានប្រែប្រួលតិចតួច ឬអាចនិយាយថា“ស្ថិតក្នុងសភាពទ្រឹង”ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីមានការវាយប្រហារដោយដ្រូនទៅលើស្ថានីយបំពង់បង្ហូរប្រេងនៅក្នុងប្រទេសរុស្ស៊ី។
តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៧សេន ឬ០,០៩% មកនៅត្រឹម៧៥,១៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0137 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង៤៧សេនដល់៧១,២១ដុល្លារក្នុងមួយបារ៉ែល។
ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើស្ថានីយ៍ Kropotkinskaya ក្នុងតំបន់ Krasnodar នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ីបានកាត់បន្ថយការនាំចេញប្រេងរបស់រុស្សុី ឆ្លងកាត់តាមប្រទេសកាហ្សាក់ស្ថានទៅកាន់ទីផ្សារពិភពលោក៕