ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈការរំពឹងទុកចំពោះការស្វែងរកកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែនអាចបន្ធូរបន្ថយទណ្ឌកម្ម ដែលកន្លងមកបានរំខានដល់លំហូរនៃការផ្គត់ផ្គង់ប្រេងរបស់រុស្សុីទៅកាន់ទីផ្សារអន្តរជាតិ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២០សេន ឬស្មើនឹង០,២ភាគរយ មកជួញដូរនៅត្រឹមតម្លៃចំនួន៧៤,៥៩ដុល្លារអាមេរិកក្នុងមួយបារ៉ែលគិតនៅត្រឹមម៉ោងសកល 0112 GMT។
ជាមួយគ្នានេះ តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate បានធ្លាក់ចុះ២៣សេន ឬស្មើនឹង០,៣ភាគរយមកជួញដូរនៅត្រឹមតម្លៃ៧០,៥១ដុល្លារក្នុងមួយបារ៉ែល។
លើសពីនេះ ផែនការដំឡើងពន្ធសកលរបស់សហរដ្ឋអាមេរិកនឹងអាចពន្យឺតកំណើនសេដ្ឋកិច្ចរបស់ពិភពលោក និងធ្វើឱ្យតម្រូវការថាមពលសកលធ្លាក់ចុះ៕