មន្រ្តីបច្ចេកទេសបើកកិច្ចប្រជុំស្តីពីផលប៉ះពាល់ជាមួយផ្លូវរថភ្លើងនិងហេដ្ឋារចនាសម្ព័ន្ឋដទៃ

ដោយៈ និស្ស័យ

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានបើកកិច្ចប្រជុំពិភាក្សាស្តីពីផលប៉ះពាល់ជាមួយផ្លូវរថភ្លើង និងពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគបន្ទាន់ លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤។

កិច្ចប្រជុំនេះដឹកនាំដោយលោកហ៊ាង វុត្ថា អគ្គនាយកបច្ចេកទេស និងជាប្រធានក្រុមការងារបច្ចេកទេស លោកចៅសុភៈ ភិបាល អគ្គនាយកប្រព័ន្ធចម្រោះទឹកកខ្វក់ និងជានាយកគម្រោងវិនិយោគបន្ទា ន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្រ្តរាជធានីភ្នំពេញ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ផលប៉ះពាល់ជាមួយផ្លូវរថភ្លើង និងពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគបន្ទាន់ លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ មានការចូលរួមពីលោកអគ្គនាយករងបច្ចេកទេស លោកប្រធាននាយកដ្ឋានផ្លូវដែក សមាសភាពក្រុមការងារបច្ចេកទេស និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រុមការងារបច្ចេកទេស នៃក្រុមហ៊ុនទទួលអនុវត្តការងារសាងសង់ Phnom Penh Precast Plants Co., LTD និង T.C.M. Engineering Company LTD និងតំណាងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាទៅតាមរបៀបវារៈសំខាន់ៗចំនួន៣ រួមមាន៖ ១.) ពិនិត្យ និងដោះស្រាយបញ្ហាប្រឈមផលប៉ះពាល់ លើការសាងសង់លូប្រអប់ឆ្លងកាត់ ក្រោមផ្លូវរថភ្លើង ២.) វឌ្ឍនភាពនៃការអនុវត្តគម្រោង និងផែនការបន្ទាប់ និង ៣.) បញ្ហាប្រឈមផ្សេងៗ និងដំណោះស្រាយ។

ចំពោះវឌ្ឍភាពជារួមនៃគម្រោង សម្រេចលទ្ធផលការងារបានប្រមាណ ៥% នៃទំហំការងារសរុប ដែលគម្រោងគ្រោងនឹងបញ្ចប់ទៅតាមពេលវេលា ដែលបានគ្រោងទុកនៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here