ដោយៈ គង់ សូរិយា
ភ្នំពេញៈ វឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ សម្រេចបានលទ្ធផលល្អប្រសើរ។
យោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧត្តុនិយមបានបង្ហាញដូចជា ទី១ ប្រព័ន្ធរំដោះទឹកស្ទឹងតូច ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧%។
ទី២ ប្រពន្ធរំដោះទឹកសាក់សំពៅ ៖ ការងារដីសម្រេចបាន ១០០% និងការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន៩៧%។ ទី៣ ប្រពន្ធរំដោះទឹករលាំងជ្រៃខាងត្បូង-ស្លា គូ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧%។ ទី៤ ប្រព័ន្ធរំដោះទឹករលាំងជ្រៃខាងជើង-ស្ពានសត្ថា ៖ ការងារដីសម្រេចបាន ៩០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន៨៧%។
ទី៥ ប្រព័ន្ធរំដោះទឹកដទៃៗទៀត ៖ ការងារដីសម្រេចបាន ១០០% និងការងារសំណង់សិល្បការ្យធំ តូចសម្រេចបាន៩៧%។
គម្រោងរំដោះ និងពង្វាងទឹកនេះ នឹងអាចរំដោះទឹកបានប្រមាណ៧០០ម៉ែត្រត្រីគុណ ក្នុង១វិនាទី ដែលនឹងធ្វើឱ្យទ្វារទឹកកំពង់ទួលមានលទ្ធភាពរំដោះទឹក ដើម្បីសម្រាលដល់រាជធានីភ្នំពេញ បានប្រមាណ៦៥%ដោយសុវត្ថិភាព។
តាមរយៈគម្រោងដ៏ធំនេះ ក្រៅពីកាត់បន្ថយការជន់លិចរាជធានីភ្នំពេញដោយជំនន់ទឹកភ្លៀងហើយនោះ ក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដូចជាបង្កើត អោយមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវរំដោះទឹកថ្មីបន្ថែមជាលក្ខណៈប្រវត្តិសាស្ត្រ រក្សាទឹកសម្រាប់ប្រើប្រាស់ពហុបំណង ភ្ជាប់បណ្តាញគមនាគមន៍ ពីក្នុងតំបន់មកខាងក្រៅគម្រោង បង្កើតតំបន់ទេសចរណ៍ថ្មីៗ និងបង្កើនបាននូវសក្តានុពល នៃការអភិវឌ្ឍនគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរ៕