ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានដាក់សម្ពាធដល់អង្គការនៃបណ្តាប្រទេសនាំចេញប្រេង(OPEC) ឱ្យបញ្ចុះតម្លៃប្រេងក្នុងគោលដៅដើម្បីបង្កើនការផលិតប្រេងឆៅ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៥០សេនមកនៅត្រឹម៧៧,៩៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0044 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ៣១សេនដល់៧៤,៣១ដុល្លារក្នុងមួយបារ៉ែល។
ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានប្រកាសថា លោកនឹងទាមទារឱ្យអង្គការនៃបណ្តាប្រទេសនាំចេញប្រេង(OPEC) កាត់បន្ថយតម្លៃប្រេងឆៅរបស់ពួកគេ។
ក្រុមអ្នកវិភាគបានលើកឡើងថា ភាពមិនច្បាស់លាស់លើគោលនយោបាយពន្ធ និងការប្រកាសបង្កើនទិន្នផលប្រេងរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យតម្លៃប្រេងឆៅធ្លាក់ចុះ៕