សម្តេចធិបតីជម្រុញការអភិវឌ្ឍន៍បណ្តាញហេដ្ឋារចនាសម្ព័ន្ឋផ្លូវទឹកដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែង

ដោយៈ ម៉ាណា

   ភ្នំពេញៈ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យអភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ តាមរយៈការពិនិត្យលទ្ធភាពធ្វើការតភ្ជាប់ប្រទាក់ក្រឡាជាមួយ បណ្តាញប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បណ្តាញហេដ្ឋារចនាសម្ព័ន្ឋទាំងនោះមានដូចជា ផ្លូវគោក ផ្លូវដែក និងកំពង់ផែ ដោយផ្តោតអាទិភាពលើការតភ្ជាប់រវាងតំបន់ទីក្រុង តំបន់ទីប្រជុំជន តំបន់ផលិតកម្មកសិកម្ម តំបន់ឧស្សាហកម្ម តំបន់ទេស​ចរណ៍ និងតំបន់សមុទ្រ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែតបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតការងារក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីល្ងាចថ្ងៃទី២៣ មករាកន្លងមកនេះ។

សម្តេចបានបន្តជំរុញឲ្យក្រសួងសាធារណៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សំណង់កំពង់ផែកុងតឺន័រទឹកជ្រៅ កំពង់ផែពហុបំណង កំពង់ផែទេសចរណ៍ និងមណ្ឌលអាជីវកម្មកំពង់ផែ ជាពិសេសការអភិវឌ្ឍប្រែក្លាយ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែតំបន់ (Regional Port) និងមជ្ឈមណ្ឌលឡូជីស្ទីក (Logistics Hub) នាពេលអនាគត ដើម្បីលើកកម្ពស់សកម្មភាពប្រកួតប្រជែង រួមចំណែកទ្រទ្រ​ង់កំណើនសេដ្ឋកិច្ចជាតិរយៈពេលវែង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here