សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយជួយសម្រាលការលំបាកដល់អ្នកជំងឺចំនួន ៥៥០នាក់ និងកម្មករអនាម័យចំនួន ៩៣នាក់ នៅមន្ទីរពេទ្យព្រះអង្គឌួង

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកដល់អ្នកជំងឺចំនួន ៥៥០នាក់ និងកម្មករអនាម័យចំនួន ៩៣នាក់ នៃមន្ទីរពេទ្យព្រះអង្គឌួង។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ អគ្គលេខាធិការ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះក្រុមគ្រូពេទ្យ និងអ្នកជំងឺទាំងអស់ ជាពិសេសការថ្លែងអំណរគុណដល់គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលបានបំពេញតួនាទីប្រកបដោយក្រមសីលធម៌ មានវិជ្ជាជីវៈនិងបច្ចេកទេសខ្ពស់ ក្នុងការផ្តល់សេវាកម្មជូនបងប្អូនប្រជាជនយើងគ្រប់មជ្ឈដ្ឋាន ហើយជាពិសេសបានអភិវឌ្ឍខ្លួនពីមន្ទីរពេទ្យដែលទទួលពិនិត្យព្យាបាលតែភ្នែក-ត្រចៀក-ច្រមុះ-បំពង់ក ទៅជាការពិនិត្យព្យាបាលពហុជំងឺ ដែលជាមធ្យមក្នុងមួយថ្ងៃៗ មានអ្នកជំងឺពិនិត្យពិគ្រោះក្រៅប្រមាណ ៣ពាន់នាក់, អ្នកជំងឺសម្រាកពេទ្យ ប្រមាណ ៤៥០នាក់ និងអ្នកជំងឺវះកាត់ប្រមាណ ២០០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោកជំទាវ បានអំពាវនាវដល់បងប្អូនប្រជាជនយើង សូមយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ត្រូវចេះស្រឡាញ់ខ្លួនឱ្យស្ងួនចំណី ការពារប្រសើរជាងព្យាបាល និងត្រូវហាត់ប្រាណជាប្រចាំ ដើម្បីជៀសផុតពីជំងឺមិនឆ្លងនានាដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម។

សូមបញ្ជាក់ថា អំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារអ្នកជំងឺនីមួយៗទទួលបាន មី១កេស, ត្រីខ ១០កំប៉ុង, ទឹកដោះគោប្រអប់ ១ឡូ (១២ប្រអប់) និងថវិកាមួយចំនួន។ ដោយឡែក កម្មករអនាម័យចំនួន ៩៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាមួយចំនួនផងដែរ៕ ប្រភព៖ hotnews-asia.com

LEAVE A REPLY

Please enter your comment!
Please enter your name here