តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកទី៤៧ លោក ដូ ណាល់ត្រាំ បានប្រកាសពីផែនការជំរុញផលិតកម្មប្រេង និងឧស្ម័នរបស់សហរដ្ឋអាមេរិក និងបានសម្រេចពន្យារពេលលើការអនុវត្តន៍ពន្ធថ្មី។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១១សេន ឬ០,១៤% មកនៅត្រឹម៨០,០៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0156 GMT បើធៀបនឹងតម្លៃចំនួន៨០,១៥ដុល្លារក្នុងមួយបារ៉ែលក្នុងពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ។

ចំណែក តម្លៃប្រេងឆៅ West Texas Intermediate futures របស់អាមេរិកបានធ្លាក់ចុះ៦៧សេន មកនៅត្រឹម៧៦,៦២ដុល្លារក្នុងមួយបារ៉ែល ធៀបនឹងនឹងតម្លៃចំនួន៧៧,៨៨ដុល្លារក្នុងមួយបារ៉ែលក្នុយងពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំបានប្រកាសពីផែនការជំរុញផលិតកម្មប្រេង និងឧស្ម័នរបស់សហរដ្ឋអាមេរិក ហើយលោកបានបញ្ជាក់ថា លោកកំពុងពិចារណាពីការយកពន្ធចំនួន២៥% លើទំនិញ ដែលនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិកចាប់ពីថ្ងៃទី១ ខែកុម្ភៈ។ការពន្យារពេលនេះបានជួយជំរុញឱ្យតម្លៃប្រេងធ្លាក់ចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here