លោកទំទាវជា សិរីចូលរួមកិច្ចប្រជុំទាក់ទងនឹងយុទ្ឋសាស្រ្តរៀបចំសេវាអេឡិកត្រូនិក

ដោយៈ និស្ស័័យ

    ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “យុទ្ធសាស្រ្តស្តីពីការរៀបចំសេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ច ២០២៥-២០២៨”។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នាថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងកិច្ចប្រជុំនេះ លោកជំទាវទេសាភិបាល បានលើកឡើងពីសសរស្តម្ភ៤ ក្នុងការគាំទ្រសេដ្ឋកិច្ចឌីជីថល ដែលប្រទេសអភិវឌ្ឍបានប្រកាន់យករួមមាន ទី១ អត្តសញ្ញាណឌីជីថល ទី២ ការអនុញ្ញាតនិងការព្រមព្រៀង ទី៣ ការផ្លាស់ប្តូរទិន្នន័យ និង ទី៤ ប្រព័ន្ធទូទាត់ដែលមានលទ្ធភាពធ្វើប្រតិបត្តិការឆ្លងគ្នា។

បន្ថែមលើនេះ លោកជំទាវក៏បានចែករំលែកទស្សនាទាន ទាក់​ទងនឹងកិច្ចការមួយចំនួនដែលក្រសួង- ស្ថាប័នរដ្ឋអាចសហការជាមួយវិស័យឯកជនបាន ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការសេវាកម្ម និងនិងបានស្នើពិនិត្យលទ្ធភាព បញ្ជាក់ពីគោលការណ៍ណែនាំច្បាស់លាស់អំពីការបើកលទ្ធភាព អោយមានកិច្ចសហប្រតិបត្តិការ ជាមួយវិស័យឯកជន ក្នុងការអភិវឌ្ឍន៍សេវាអេឡិចត្រូនិច នៅក្នុងសេចក្តីព្រាងយុទ្ធសាស្រ្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here