ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំលើសេចក្តីព្រាង “យុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍ សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨”។
លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំសេវាសាធារណៈអនឡាញ និងសហការី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមជាមួយមន្រ្តីពាក់ព័ន្ឋផងដែរ។
ក្រុមន្រ្តីគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល និងគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្តុ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើការរៀបចំឯកសារយុទ្ធសាស្រ្តនេះឱ្យបានកាន់តែមុខស្រួច និងគ្រប់ជ្រុងជ្រោយ៕