រដ្ឋមន្រ្តីសាធារណៈការចុះពិនិត្យមើលស្ថានភាពចរាចរណ៍លើផ្លូវ៦០ម៉ែត្រដែលបង្កគ្រោះថ្នាក់ចរាចរណ៍ច្រើន

ដោយៈ និស្ស័យ

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា លោកលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស ចុះពិនិត្យមើលស្ថានភាពចរាចរណ៍ នៅមហាវិថីសម្តេចតេជោ៦០ម ដើម្បីបង្ការគ្រោះថ្នាក់ និងបង្កើនសុវត្ថិភាពចរាចរណ៍នៃការធ្វើដំណើរ។

តាមរយៈការចុះពិនិត្យមើលនេះ ក្រុមការងារបច្ចេកទេសបានសិក្សា ដើម្បីគូសគំនូសចរាចរណ៍ និងបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍បន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានជាយថាហេតុ ព្រមទាំងបង្កើនសុវត្ថិភាព ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ និងគណៈកម្មាធិការសុវត្ថិភាពចរាច​រណ៍ផ្លូវគោកក៏បានចុះណែនាំ អប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកលើដងផ្លូវនេះ ព្រមទាំងចែកមួកសុវត្ថិភាព ដល់អ្នកធ្វើដំណើរ ដើម្បីធ្វើឱ្យប្រសើរឡើងការធ្វើចរាចរណ៍ និងបញ្ជៀសគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពពេលបើកបរម៉ូតូ ពាក់ខ្សែក្រវាត់ពេលបើកបររថយន្ត និងកុំបើកបរបញ្ច្រាសផ្លូវ និងលើសល្បឿនកំណត់ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា ចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here