កិច្ចប្រជុំស្តីពីការរៀបចំយន្តការគ្រប់គ្រង ការពង្រឹងលើការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក

ទីស្តីការក្រសួង ៖ នាថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំយន្តការគ្រប់គ្រង ការពង្រឹងលើការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកអគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកផងដែរ។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការរៀបចំយន្តការគ្រប់គ្រងការអនុវត្តការងារ ក្នុងការផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរ ដោយចំណាយពេល និងថវិកាតិច ព្រមទាំងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការមកទទួលសេវាសាធារណៈរបស់ក្រសួង៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube

Facebook (https://www.facebook.com/mpwt.gov.kh)
Log in or sign up to view
See posts, photos and more on Facebook.

LEAVE A REPLY

Please enter your comment!
Please enter your name here