ក្រុមមន្រ្តីជាន់ខ្ពស់កលកកិច្ចប្រជុំលើវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយIDP

ដោយៈ គង់ ណាណា

    ភ្នំពេញូៈ ក្រុមមន្រ្តីជាន់ខ្ពស់បានបង្ហាញលទ្ធផលកិច្ចប្រជុំ ពិភា​ក្សារបស់គណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងរបាយការណ៍ស្តីពី វឌ្ឍនភាពនៃការអនុវត្តគោលនយោ​បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាIDP ឆ្នាំ២០២១-២០២៣។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា និងមន្រ្តីពាក់ព័ន្ឋជាច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាIDP ក្នុងឆ្នាំ២០២១-២០២៣ ត្រូវដឹកនាំសម្របសម្រួល និងរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ជាសាវតារនៃការរៀបចំគោលនយោបាយ IDP ឆ្នាំ២០១៥-២០២៥ រាជរដ្ឋាភិបាលមានចក្ខុវិស័យក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាដែលផ្តោតលើការជំរុញ កែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្ម ឧស្សាហកម្មអតិពលកម្ម ឱ្យឈានទៅរកឧស្សាហកម្មផ្អែកលើជំនាញ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងសភាពការណ៍ប្រែប្រួល នៃនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ និងសកល៕

LEAVE A REPLY

Please enter your comment!
Please enter your name here