ទីស្តីការក្រសួង៖ នារសៀលថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ហួត លីដា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារលេខាធិការដ្ឋានពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំក្រុមការងារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី និងសមាជិក សមាជិកាពាក់ព័ន្ធ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យលើវឌ្ឍនភាពការងារលម្អិត ដែលត្រូវបានបែងចែកជូនដល់ក្រុមការងារតាមផ្នែកនីមួយៗ ដើម្បីជំរុញការងាររៀបចំលើការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យមានភាពត្រឹមត្រូវ និងច្បាស់លាស់ ស្របតាមទិសដៅនៃកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវប្រធានក្រុមការងារ ក៏បានបន្តពិនិត្យ និងពិភាក្សាលើការងារត្រៀមលក្ខណៈសម្រាប់ការរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសម្របសម្រួល និងសហការជាមួយក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ខាងមុខ។
សូមជម្រាបជូនថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីកំណែទម្រង់សំខាន់ៗ ក្នុងនោះ ការងារពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាការងារអាទិភាពគន្លឹះដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមុខងារសាធារណៈ បាននិងកំពុងផ្តល់កិច្ចសហការសម្របសម្រួលជូនគ្រប់ក្រសួង ស្ថាប័ន ដើម្បីជំរុញការងារនេះឱ្យទទួលបាននូវវឌ្ឍនភាព និងបញ្ចប់ជោគជ័យស្របតាមចក្ខុវិស័យ និងទិសដៅការងាររបស់រាជរដ្ឋាភិបាល៕
:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube
Facebook (https://www.facebook.com/mpwt.gov.kh)
Log in or sign up to view
See posts, photos and more on Facebook.








