តម្លៃ​ប្រេង​ឆៅនៅលើទីផ្សារអន្តរជាតិបាន​កើនឡើង​នៅថ្ងៃ​ច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃ​ប្រេង​ឆៅបាន​កើនឡើង​នៅថ្ងៃ​ច័ន្ទនេះ ខណៈ​ក្រុមអ្នក​វិនិយោគ​ផ្តោតការយកចិត្តទុកដាក់ចំពោះឥទ្ធិពល​លើ​តម្រូវ​ការ​ប្រេង​ពិភពលោក​ពី​អាកាសធាតុ​ត្រជាក់​នៅ​តំបន់អឌ្ឍគោល​ខាង​ជើងនៃផែនដី និង​វិធានការ​ជំរុញ​សេដ្ឋកិច្ច​របស់​ទីក្រុង​ប៉េកាំង។

តួយ៉ាង តម្លៃប្រេងឆៅ Brent futuresបានកើនឡើង១៥សេនដល់៧៦,៦៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0125 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង២២សេនដល់៧៤,១៨ដុល្លារក្នុងមួយបារ៉ែល។

ទីក្រុងប៉េកាំងកំពុងបង្កើនវិធានការជំរុញផ្នែកសារពើពន្ធ ដើម្បីស្តារសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ដោយបានប្រកាសឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ប្រទេសចិននឹងបង្កើនការផ្តល់មូលនិធិតាមរយៈការបោះផ្សាយលក់បណ្ណរតនាគារ ដើម្បីជំរុញការវិនិយោគ និងជំរុញតម្រូវការអ្នកប្រើប្រាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីឆ្នាំមុន ការថយចុះនៃកំណើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទៅរកប្រភពថាមពលស្អាតនៅក្នុងវិស័យដឹកជញ្ជូនរបស់ប្រទេសចិនបានធ្វើឱ្យការនាំចូលប្រេងឆៅ និងតម្រូវការប្រេងឥន្ធនៈនៅក្នុងប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងធំជាងគេលើពិភពលោកដាំក្បាលចុះ។

បើក្រឡេកទៅមើលការផ្គត់ផ្គង់វិញ ធនាគារវិនិយោគ Goldman Sachs រំពឹងថា ការផលិត និងការនាំចេញប្រេងរបស់ប្រទេសអុីរ៉ង់នឹងធ្លាក់ចុះនៅត្រីមាសទី២ ឆ្នាំ២០២៥ ដោយសារការផ្លាស់ប្តូរគោលនយោបាយ និងការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here