តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាថ្ងៃបើកការជួញដូរដំបូងសម្រាប់ឆ្នាំ២០២៥ ខណៈក្រុមអ្នកវិនិយោគបន្តឃ្លាំមើលការស្តារឡើងវិញនូវសេដ្ឋកិច្ច និងតម្រូវការប្រេងឥន្ធនៈរបស់ប្រទេសចិន។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤៦សេន ឬ០,៦ភាគរយ ដល់៧៥,១០ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0128 GMT បន្ទាប់ពីបានកើនឡើង៦៥សេនកាលពីថ្ងៃអង្គារ ដែលជាថ្ងៃជួញដូរចុងក្រោយសម្រាប់ឆ្នាំ២០២៤។

ចំណែកឯ តម្លៃប្រេងឆៅ West Texas Intermediate futures របស់សហរដ្ឋអាមេរិកបានកើនឡើង៤៩សេន ឬ០,៧១ភាគរយដល់៧២,២១ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានកើនឡើង៧៣សេនក្នុងពេលបិទការជួញដូរនៅថ្ងៃអង្គារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីថ្ងៃអង្គារ ប្រធានាធិបតីចិនលោក សុី ជីនពីង បានថ្លែងនៅក្នុងសុន្ទរកថាអបអរសាទរឆ្នាំថ្មីរបស់លោកទៅកាន់ប្រជាជនចិនថា “ប្រទេសចិននឹងអនុវត្តន៍គោលនយោបាយឱ្យសកម្មបន្ថែមទៀត ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៥នេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here