ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីទិន្នន័យបានបង្ហាញថាសកម្មភាពផលិតកម្មរបស់ប្រទេសចិនបានកើនឡើងនៅក្នុងខែធ្នូ ឆ្នាំ២០២៤។
តួយ៉ាង តម្លៃប្រេងឆៅ Brent បានកើនឡើង៤៧សេនដល់៧៤,៤៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0130 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង៤៩សេន ដល់៧១,៤៨ដុល្លារក្នុងមួយបារ៉ែល។
ដោយឡែក សម្រាប់ឆ្នាំ២០២៤នេះទាំងមូល តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ៣,២ភាគរយ ខណៈពេលដែលតម្លៃប្រេងឆៅ WTI បានធ្លាក់ចុះ០,៦ភាគរយ ដោយសារតែការព្រួយបារម្ភអំពីការថយចុះនៃតម្រូវការប្រេងឥន្ធនៈនៅក្នុងបណ្តាប្រទេស ដែលប្រើប្រាស់ប្រេងច្រើនជាងគេលើពិភពលោក ដូចជាសហរដ្ឋអាមេរិក និងចិនជាដើម។
យោងតាមការស្ទង់មតិផ្លូវការបានបង្ហាញនៅថ្ងៃអង្គារនេះថា សកម្មភាពផលិតកម្មនៅតាមរោងចក្រនានារបស់ប្រទេសចិនបានកើនឡើងក្នុងរយៈពេល៣ខែជាប់គ្នាគិតត្រឹមខែធ្នូ។ ប៉ុន្តែ កំណើនស្ថិតក្នុងល្បឿនយឺត៕