ដោយៈ ម៉ាលីនណា
ភ្នំពេញៈ លោកឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីសប្តាហ៍មុន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបណ្តុះបណ្តាលស្តីពីវិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ (លើកទី២)។
លោកបានថ្លែងអំពីគោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ ក្នុងការបង្កើនចំណេះដឹង ផ្នែកវិធានដើមកំណើតទំនិញ ដើម្បីទទួលបានភាពអនុគ្រោះ ក្រោមកិច្ចព្រមព្រៀងសេរីនានា ព្រមទាំងនីតិវិធីក្នុងការស្នើសុំ និងអនុញ្ញាតនូវវិញ្ញាបនបត្របញ្ជាក់ ដើមកំណើតទំនិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ជូនមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលមានឱកាសក្នុងការបំពេញការងារ ជាតំណាងពាណិជ្ជកម្មប្រចាំតំបន់សេដ្ឋកិច្ចពិសេសនាថ្ងៃអនាគត។
លោកបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៤ ដែលមានកម្មវិធីសិក្សាធ្វើឡើងទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដោយការសិក្សាទ្រីស្តី មានមេរៀនវិធានដើមកំណើតទំនិញ នីតិវិធីនៃការនាំចេញ ការណែនាំពីការស្នើសុំ និងអនុញ្ញាតវិញ្ញបនបត្របញ្ជាក់ដើមកំណើតទំនិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយឡែកការចុះអនុវត្តជាក់ស្តែងតម្រូវឱ្យសិក្ខាកាមទាំងអស់ ការចុះកម្មសិក្សាដោយផ្ទាល់រយៈពេល១សប្តាហ៍ផងដែរ៕