តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះតិចតួចក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ។ប៉ុន្តែ តម្លៃប្រេងអាចកើនឡើងក្នុងអត្រាប្រចាំសប្តាហ៍ ខណៈក្រុមអ្នកវិនិយោគមានសុទិដ្ឋិនិយមចំពោះកិច្ចខិតខំប្រឹងប្រែងជំរុញសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងដ៏ធំបំផុតរបស់ពិភពលោក។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១សេនដល់៧៣,២៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0145 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ២សេនមកនៅត្រឹម៦៩,៦ដុល្លារក្នុងមួយបារ៉ែល។

ទោះជាយ៉ាងណាក្តី បើផ្អែកលើមូលដ្ឋានប្រចាំសប្តាហ៍ តម្លៃប្រេងឆៅ Brent បានកើនឡើង០,៤ភាគរយ ខណៈពេលដែលតម្លៃប្រេងឆៅ WTI បានកើនឡើង០,២ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្មីៗនេះ អាជ្ញាធរចិនបានឯកភាពក្នុងការបោះផ្សាយលក់មូលបត្របំណុលពិសេសក្នុងទំហំទឹកប្រាក់ចំនួន៣ទ្រីលានយ័ន(ប្រហែល៤១១ពាន់លានដុល្លារ) នៅឆ្នាំ២០២៥ ក្នុងគោលបំណងបង្កើនវិធានការជំរុញផ្នែកសារពើពន្ធដើម្បីស្តារសេដ្ឋកិច្ច។

ជាមួយគ្នានេះ យោងតាមរបាយការណ៍ប្រចាំសប្តាហ៍របស់វិទ្យាស្ថានប្រេងអាមេរិក (American Petroleum Institute) បានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន៣,២លានបារ៉ែលកាលពីសប្តាហ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here