ក្នុងជំនួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសនូវែលសេឡង់ អូស្ត្រាលី និងប្រទេសបារាំង ក្នុងនាម ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងការស្វាគមន៍ និងចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ជាមួយលទ្ធផល​កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ជ័យលាភីអាហារូបករណ៍ទាំងអស់ ព្រមទាំងលើកទឹកចិត្តឱ្យប្អូនៗជ័យលាភីគ្រប់ៗរូប បបន្តយកចិត្តទុកដាក់ឱ្យ​បានកាន់តែច្រើនទៀត អំឡុងពេលបន្តការសិក្សានៅក្រៅប្រទេស ព្រោះជា​ពេលវេលាឆ្លុះបញ្ចាំងខ្លួនឯង ព្រមទាំងតាក់តែងវាសនា អនាគតរបស់សង្គមជាតិ​ទៅថ្ងៃមុខ

ក្រៅពីការចែករំលែកនូវបទពិសោធន៍ អំឡុងពេលបន្តការសិក្សានៅក្រៅប្រទេស និងក្នុងអាជីពជាអ្នកនយោបាយ ជាពិសេសគំនិត និងការដាក់ចេញនូវផែនការ ជាមួយការអនុវត្តជាជំហានៗ ដោយផ្តោតលើការបង្កើតបរិយាកាសគ្មានវិវាទ តាមរយៈការធ្វើគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយ, ដោះស្រាយវិវាទដីធ្លី, ផ្តល់សេវាគាប់ចិត្ត, ដោះស្រាយបញ្ហាចម្រូងចម្រាសនៅតាមបុរី, ការរក្សាអាយុជីវិត​និង​គុណតម្លៃជាប្រវត្តិសាស្ត្ររបស់បឹងទន្លេសាប, ព្រមទាំងការចូលរួមគិតគូ​រ​អំពីបញ្ហាពាក់ព័ន្ធនឹងតំបន់រមណីយដ្ឋានសៀមរាប-អង្គរ ដើម្បីរក្សាស្ថេរភាពសន្តិសុខនយោបាយ-សេដ្ឋកិច្ចក្នុងសង្គមកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅបានចែករំលែកនូវទស្សនៈវិស័យជាជំនួយស្មារតី ដើម្បីឱ្យប្អូនៗនិស្សិតបាន​យកទៅពិចារណា តម្រង់ទិស និងត្រៀមលក្ខណៈរួចជាស្រេចក្នុងការអភិវឌ្ឍខ្លួន​ជាធនធានមានគុណតម្លៃវិជ្ជមានសម្រាប់សង្គមកម្ពុជានាសហសម័យ ដើម្បីចូលរួម​ជា​កម្លាំងកសាងសង្គមជាតិ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់ជាមូលដ្ឋានគ្រឹះនៃ​ការទទួលស្គាល់នូវគុណតម្លៃ និងភាពកត្តញ្ញូក្នុងសង្គមគ្រួសារ ក៏ដូចជា​សង្គមជាតិទាំងមូល ដែលប្អូនៗចាំបាច់ត្រូវយកចិត្តទុកដាក់ប្រតិបត្តិ ជាគំរូឱ្យបាន​ទូលំទូលាយដល់កុមារៗជំនាន់ក្រោយ ដោយប្រកាន់ខ្ជាប់ជាឥរិយាបថបន្តជំនាន់ ​មានលំនាំត្រឹមត្រូវ ជាអាទិ៍៖ ការគោរព ផ្តល់តម្លៃ និងគិតគូរពីរៀមច្បង និងចាស់ព្រឹទ្ធាចារ្យ, សន្តិភាពនិយម, រួសរាយរាក់ទាក់, មានមនុស្សធម៌, យកចិត្តទុកដាក់លើអនាម័យក្នុងជីវភាពរស់នៅប្រចាំថ្ងៃ, ចេះលើកទឹកចិត្តខ្លួនឯង និងព្រមសម្របទទួលយកការសម្រេចចិត្តមួយដែលមានការស្រុះស្រួល ជាប្រយោជន៍រួម ប្រកបដោយភាពនវានុវត្ត ដែលទាំងអស់នេះជាការបង្កើតទម្លាប់ ឥរិយាបថ និងចរិយាមាយាទថ្មី សម្រាប់ធនធានមនុស្សបន្តវេនក្នុងសង្គមកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធ្វើបានដូច្នេះ សង្គមយើង នឹងបន្តអភិវឌ្ឍលើផ្លូវត្រូវ ប្រកបដោយមនោសញ្ចេតនាកក់ក្តៅ ជាទ្រនំសុភមង្គល មានទំនៀមទម្លាប់ ប្រពៃណី អរិយធម៌ និងវប្បធម៌សម្បូរបែប ក្រោមម្លប់សន្តិភាព សម្រាប់ជនរួមជាតិខ្មែរគ្រប់ៗរូប។

ជំនួបសំណេះសំណាលជាមួយ និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសនូវែលសេឡង់ អូស្ត្រាលី និងប្រទេសបារាំង

២៦ ធ្នូ ២០២៤

#យទ្ធសាស្ត្របញ្ចកោណ #មទី១ #មលធនមនុស្ស #ការរៀបចំមាតុភូមិកម្ពុជា #ការបង្កើតទម្លាប់ឥរិយាបថនិងចរិយាមាយាទថ្មី #ធនធានមនុស្សបន្តវេន

#ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC

https://mlmupc.gov.kh/
https://t.me/MLMUPCofCambodia
https://www.youtube.com/@MLMUPC_KH
https://www.tiktok.com/@mlmupc_kh

LEAVE A REPLY

Please enter your comment!
Please enter your name here