ដោយៈ និស្ស័យ
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នបានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីការ កែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០។
កិច្ចប្រជុំកាលពីព្រឹកថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួម ពីលោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រសួង និងអន្តរក្រសួងពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនាព្រឹកនេះមានគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្រ្ត ស្តីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០ លើចំណុចសំខាន់ៗ ដូចជា ការពង្រឹងតួនាទី និងការចូលរួមរបស់សហគ្រាសសាធារណៈ ជាមួយរាជរដ្ឋាភិបាល ការធ្វើកំណែទម្រង់ស្ថាប័ន និងរបៀបរបបនៃការគ្រប់គ្រង ជាយុទ្ធសាស្រ្តរយៈពេលវែង និងគ្រប់ជ្រុងជ្រោយ ការអនុវត្តគោលនយោបាយ និងការវិនិយោគជាយុទ្ធសាស្ត្រ ការបំពេញបន្ថែមលើភាពចន្លោះប្រហោងនៃយន្តការទីផ្សារ និងការបង្កើតការងារជូនប្រជាពលរដ្ឋ ការកំណត់ត្រីវិស័យ សម្រាប់ពង្រឹងអភិបាលកិច្ចសាជីវកម្ម នៃសហគ្រាសសាធារណៈ និងការអនុញ្ញាតឱ្យសហគ្រាសសាធារណៈ ធ្វើអាជីវកម្ម គ្រប់ជ្រុងជ្រោយ នៅក្នុងការកែទម្រង់សហគ្រាស សាធារណៈឱ្យមានភាពទំនើប៕
:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube