តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ដោយសារទិន្នន័យវិជ្ជមានអំពីសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងការកើនឡើងនៃតម្រូវការប្រេងនៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសទិញប្រេងច្រើនជាងគេបំផុតទី៣របស់ពិភពលោក។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣៣សេនដល់៧២,៩៥ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futuresបានកើនឡើង២៩សេនដល់៦៩,៥៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0114 GMT។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបញ្ជាទិញទំនិញសំខាន់ៗ ដែលផលិតដោយសហរដ្ឋអាមេរិកបានកើនឡើងក្នុងខែវិច្ឆិកា ជាពិសេសកំណើននៃតម្រូវការគ្រឿងម៉ាស៊ីន ខណៈការលក់ផ្ទះថ្មីក៏បានស្ទុះងើបឡើងវិញផងដែរ។ សូចនាករទាំងនេះជាសញ្ញាបង្ហាញថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងស្ថានភាពដ៏រឹងមាំដល់ដំណាច់ឆ្នាំ២០២៤នេះ។

ទន្ទឹមនឹងនេះដែរ ការនាំចូលប្រេងឆៅទៅកាន់ប្រទេសឥណ្ឌា ដែលជាប្រទេសទិញប្រេងធំជាងគេទី៣ របស់ពិភពលោកបានកើនឡើង២,៦%ដល់ចំនួន១៩,០៧លានតោនក្នុងខែវិច្ឆិកាធៀបនឹងឆ្នាំមុន ស្របពេលមានការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ច និងការធ្វើដំណើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here