មន្រ្តីជាន់ខ្ពស់CDC ជូបពិភាក្សាជាមួយប្រតិភូស្ថាប័នibloomingលើប្រធានបទមួយចំនួនទាក់ទងនឹងAI

ដោយៈ និស្ស័យ

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)

បានពិភាក្សាការងារជាមួយគណៈប្រតិភូស្ថាប័នiblooming ជាស្ថាប័នអប់រំផ្តោតលើការអភិវឌ្ឍ និងការផ្លាស់ប្តូរទិដ្ឋភាព នៃការសិក្សាពេញមួយជីវិតតាមរយៈបច្ចេកវិទ្យានវានុវត្តន៍ និងការអនុវត្តប្រកបដោយបរិយាប័ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួបកាលពីថ្ងៃទី២៣ ធ្នូកន្លងមកនេះ ដឹកនាំដោយលោកហឿន សំនៀង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) តំណាងដ៏ខ្ពង់ខ្ពស់របស់លោកគង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក.អ.ក. បានដឹកនាំសហការីទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូស្ថាប័នខាងលើនេះ។

មានមតិក្នុងជំនួបខាងលើ លោកហឿន សំនៀង បានសម្តែងនូវការស្វាគមន៍ ចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដោយផ្ទាល់ និងបានពិភាក្សាលើការងារសហប្រតិបត្តិការ និងការងារបណ្តុះបណ្តាល សម្រាប់ការសិក្សាពេញមួយជីវិត ការពង្រឹងអនុលោមភាពតាមរយៈការអប់រំ ការប្រើប្រាស់AI កម្រិតខ្ពស់ ដើម្បីភ្ជាប់អ្នកសិក្សាជាមួយអ្នកអប់រំ ដែលមានសមត្ថភាពខ្ពស់នៅទូទាំងពិភពលោក ការចែករំលែកចំណេះដឹងប្រកបដោយសមធម៍ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here