ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈមានសញ្ញាបង្ហាញពីការថយចុះនៃអតិផរណា។ ការណ៍នេះជំរុញក្តីសង្ឃឹមនៃការបន្តបន្ធូរបន្ថយគោលនយោបាយនៅឆ្នាំក្រោយ ដែលនឹងគាំទ្រកំណើនសេដ្ឋកិច្ចសកល និងតម្រូវការប្រេង។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៦សេនដល់៧៣,២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0141 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futuresបានកើនឡើង៣១សេនដល់៦៩,៧៧ដុល្លារក្នុងមួយបារ៉ែល។
លោក Tony Sycamore អ្នកវិភាគនៅក្រុមហ៊ុន IG markets បានអះអាងថា “តម្លៃប្រេងឆៅមានទិសដៅកាន់តែរឹងមាំនៅដើមសប្តាហ៍នេះ ហើយការថយចុះនៃអត្រាអតិផរណាបានជួយកាត់បន្ថយនូវក្តីព្រួយបារម្ភអំពីភាពមិនប្រាកដប្រជានៃគោលនយោបាយអត្រាការប្រាក់របស់ធនាគារ Federal Reserve”។
លោកបានបន្ថែមថា “ខ្ញុំគិតថា ព្រឹទ្ធសភាអាមេរិក ដែលអនុម័តច្បាប់ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលកាលពីចុងសប្តាហ៍មុនក៏បានជួយរួមចំណែកធ្វើឱ្យតម្លៃប្រេងកើនឡើងផងដែរ”៕