តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ដោយសារការព្រួយបារម្ភអំពីការថយចុះនៃកំណើនតម្រូវការប្រេងសកលនៅឆ្នាំ២០២៥ ជាពិសេសនៅក្នុងប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងឆៅលំដាប់កំពូលរបស់ពិភពលោក។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣១សេនមកនៅត្រឹម៧២,៥៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0139 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ២៦សេនមកនៅត្រឹម៦៩,១២ដុល្លារក្នុងមួយបារ៉ែល។

ក្រុមហ៊ុនចម្រាញ់ប្រេងរបស់រដ្ឋចិន Sinopec បានបញ្ជាក់នៅក្នុងទស្សនវិស័យថាមពលប្រចាំឆ្នាំរបស់ខ្លួនថា ការនាំចូលប្រេងឆៅរបស់ចិនអាចឈានឡើងដល់ចំណុចកំពូល(Peak) នៅឆ្នាំ២០២៥ ហើយការប្រើប្រាស់ប្រេងរបស់ចិននឹងឈានឡើងដល់កំពូលនៅឆ្នាំ២០២៧ ដោយសារតម្រូវការប្រេងម៉ាស៊ូត និងប្រេងសាំងធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ការហក់ឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរឆ្នាំ ក៏បានជះឥទ្ធិពលលើការធ្លាក់ចុះនៃតម្លៃប្រេងផងដែរ បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានព្រមានថា ខ្លួននឹងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំ២០២៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here