ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវចម និម្មល បានអញ្ជើញបើកសន្និបាតបូកសរុប លទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៥។
របៀបវារៈទី១ នៅរសៀលថ្ងៃទី១ នៃអង្គសន្និបាតនេះ គឺជាបទបង្ហាញអំពីបាយការណ៍សង្ខេប និងចំណាប់អារម្មណ៍របស់ តំណាងទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស តំណាងអនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលី សាធារណៈរដ្ឋប្រជាមានិតចិន (ទីក្រុងក្វាងចូវ) និងតំណាងក្រសួងពាណិជ្ជកម្ម ប្រចាំនៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (ខេត្តស្វាយរៀង) និងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស រាជធានីភ្នំពេញ៕