តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានផ្តល់សញ្ញាថា ខ្លួននឹងបន្ថយល្បឿននៃការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំ២០២៥។ ការណ៍នេះអាចជះផលប៉ះពាល់ដល់តម្រូវការប្រេងឥន្ធនៈ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣៣សេនមកនៅត្រឹម៧៣,០៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0107 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ៣៦សេនមកនៅត្រឹម៧០,២២ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការ​ធ្លាក់​ចុះ​វិញ​នៃ​តម្លៃប្រេងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានកើតឡើង ក្រោយពីតម្លៃប្រេង​បានកើន​ឡើង​កាលពីថ្ងៃពុធម្សិលមិញ ដោយសារ​ស្តុក​ប្រេង​ឆៅ​របស់​អាមេរិក​ធ្លាក់​ចុះ ហើយ​ធនាគារ​កណ្តាល​អាមេរិក​បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ចំនួន០,២៥ភាគរយ​ដូច​ការ​រំពឹង​ទុក។

ប៉ុន្តែ ក្រោយមក ធនាគារកណ្តាលអាមេរិកបានបង្ហាញទស្សនវិស័យមិនអំណោយផលសម្រាប់ឆ្នាំ២០២៥ ដោយគ្រោងបន្ថយល្បឿននៃការកាត់បន្ថយអត្រាការប្រាក់របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here