ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគបង្ហាញក្តីបារម្ភអំពីតម្រូវការប្រេងនៅប្រទេសចិន និងកំពុងរង់ចាំទិសដៅទីផ្សារបន្ថែមទៀតពីការសម្រេចចិត្តលើអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនៅថ្ងៃពុធស្អែក។
តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១សេនដល់៧៣,៩០ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0112 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ៦សេនដល់៧០,៦៥ដុល្លារក្នុងមួយបារ៉ែល។
លោក Tony Sycamore អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន IG market បានលើកឡើងថា តម្លៃប្រេងបានធ្លាក់ចុះ ដោយសារក្រុមអ្នកវិនិយោគបានសម្រុកលក់ប្រេងចេញ ដើម្បីទទួលបានប្រាក់ចំណេញ បន្ទាប់ពីតម្លៃប្រេងបានកើនឡើង៦ភាគរយកាលពីសប្តាហ៍មុន៕